ភ្នំពេញ៖ ទោះបីជាតារាចម្រៀងកញ្ញាខេមរៈ ស្រីពៅ បានលាចាកលោកនេះរួចមកហើយយ៉ាងណាក្តី ក៏ប៉ុន្តែឃើញថាមហាជន ក៏ដូចជាអ្នកគាំទ្រជាច្រើន នៅតែស្រលាញ់ និងរំលឹកដល់សកម្មភាពដ៏ល្អ ផ្សេងៗជាច្រើនរបស់នាង ដែលមិនអាចបំភ្លេចបានកាលដែលគ្រានៅរស់។
ក្រោយពីពិធីបុណ្យរបស់តារាស្រីរូបនេះ បានបញ្ចប់សព្វគ្រប់ ឃើញថាម្តាយឪពុករបស់នាង បានយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់នាង ដែលបានចែកឋានទៅទាំងវ័យក្មេងយ៉ាងដូច្នោះ។
តែអ្វីដែលគួរឲ្យសង្វេគនោះគឺ ម្តាយឪពុក ក៏ដូចជាក្មួយស្រីតូចៗរបស់នាង បានបង្ហាញនូវទឹកមុខយ៉ាងក្រៀមក្រំយ៉ាងខ្លាំង កាន់នូវរូបថតរបស់នាង យ៉ាងគួរឲ្យស្រណោះយ៉ាងខ្លាំងបំផុត។
ក្រោមសកម្មភាពទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ពិតជាក្តុកក្តួលនៅក្នុងចិត្តយ៉ាងខ្លាំង ព្រោះតែមនុស្សល្អនៅក្នុងគ្រួសារ ត្រូវបានចាកចោលទៅយ៉ាងដូច្នោះ៕
សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]