ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ផ្សារទំនើប The Park Community Mall នឹងរៀបចំព្រឹត្តិការណ៍ «សង្រ្កាន្ត The Park បឹងស្នោ» សម្រាប់អតិថិជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងមូលចូលរួមសប្បាយ។

ព្រឹត្តិការណ៍ដ៏រីករាយនេះ នឹងធ្វើឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែមេសា នៅផ្សារទំនើប The Park Community Mall ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ ១ សង្កាត់និរោធ (បឹងស្នោ) ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ទល់មុខបុរីប៉េងហួតបឹងស្នោ)។ 

សង្រ្កាន្ត The Park បឹងស្នោ

បើតាមលោកស្រី លាង វិនីត្យ ដែលតំណាងឱ្យផ្សារទំនើបនេះបានឱ្យដឹងថា៖

«គោលបំណងនៃការរៀបចំ “សង្រ្កាន្ត The Park បឹងស្នោ” គឺដើម្បីចូលរួមចំណែកអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ក៏ដូចជាចូលរួមថែរក្សា និងលើកតម្កើងវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ខ្មែរ។ នៅក្នុងព្រឹត្តិការណ៍ដ៏រីករាយនេះ នឹងមានកម្មវិធីជាច្រើនដូចជា ការរាំតាមចង្វាក់ប្រពៃណីខ្មែរ ការលេងល្បែងប្រជាប្រិយខ្មែរ ការសម្ដែងសិល្បៈបុរាណខ្មែរជាច្រើនទម្រង់ ការតាំងបង្ហាញរូបក្បាច់គុនល្បុក្កតោបុរាណប្លែកៗ និងការប្រគុំតន្រ្តី ជាពិសេសមានការលេងបាញ់ទឹកយ៉ាងសប្បាយរីករាយផងដែរ។ ក្រៅពីនេះក៏មានស្តង់លក់ចំណីអាហារ និងទំនិញជាច្រើនសន្ធឹកសន្ធាប់ជាមួយនឹងប្រូម៉ូសិនយ៉ាងពិសេស»។

សូមបញ្ជាក់ថា នេះជាលើកដំបូងដែលផ្សារទំនើប The Park Community Mall បានរៀបចំព្រឹត្តិការណ៍ “សង្រ្កាន្ត The Park បឹងស្នោ”The Park Community Mall គឺជាផ្សារទំនើបដែលលោកអ្នកអាចញុំាអាហារ លំហែកាយ ជាមួយនឹងបរិស្ថានស្អាតប្រកបដោយផាសុកភាព និងទិញទំនិញពីហាងជាច្រើន ដែលមាននៅទីនោះ។
លោកអ្នកអាចស្វែងរកទីតាំងផ្សារទំនើប The Park Community Mall តាមរយៈ Google Map ដោយគ្រាន់តែចុចតំណភ្ជាប់ត្រង់នេះ https://goo.gl/dJkFuM ៕

សង្រ្កាន្ត The Park បឹងស្នោ
សង្រ្កាន្ត The Park បឹងស្នោ
សង្រ្កាន្ត The Park បឹងស្នោ
សង្រ្កាន្ត The Park បឹងស្នោ
សង្រ្កាន្ត The Park បឹងស្នោ
សង្រ្កាន្ត The Park បឹងស្នោ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]