ភ្នំពេញ: តារាចម្រៀង លោក ខាន់ ជេម ជាតារា ដែលមានទឹកដមសម្លេង បែបផ្អែមស្រទន់ ជាពិសេសសាកសមបំផុត សម្រាប់បទចម្រៀង បែបមនោសញ្ចេតនា ។ មួយរយៈនេះ គេឃើញថា ខាន់ ជេមស៏ ហាក់បីដូចជាឡើងកូដយ៉ាងខ្លាំង បន្ទាប់ពីលោកបានផ្លាស់ទ្រនំ មកផលិតកម្មសាន់ដេ ទាំងការច្រៀង តាមឆាកតន្រ្ដី នៅបណ្ដាខេត្តនានា រួមទាំង តាមកញ្ចក់ទូរទស្សន៏ផងដែរ។
ថ្មីៗនេះ តារាចម្រៀងសម្លេងស្រទន់ រូបនេះបានបង្ហោះសារ តាមរយៈគណនីហ្វេសប៊ុករបស់រូបលោកផ្ទាល់ថា “ចាប់ពីថ្ងៃនេះទៅរូបខ្ញុំ ខាន់ ជេម ឈប់ច្រៀងបទចម្លងគេទៀតហើយ” ។ ការលើកឡើងបែបនេះ ធ្វើឲ្យមហាជន មានការគាំទ្រយ៉ាងខ្លាំង។
ជាការពិត ទោះបីជា បន្តការច្រៀងបទចម្រៀង ចម្លងតាមប្រទេសដទៃទៀត ក៏គ្មានការគាំទ្រពី សំណាក់មហាជនទៀតដែរ ដោយមានអ្នកខ្លះ បានបញ្ចេញមតិក្នុងការបង្ហោះរបស់លោក ថា “ចង់ឲ្យ អ្នកចម្រៀងទាំងអស់ មានការគិតដូចជា ជេម ជាពិសេស ត្រូវធ្វើអ្វីដែលថ្មី ដោយមិនចម្លងពីអ្នកដទៃ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]