អាមេរិក៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្តែងនិង ជាកីឡាកាសនៅសង្វៀនWWE លោក John Cena បានរៀបការនិងដាក់ពាក្យស្នើរសុំអេតាសុីវិលរៀបការដោយក្នុងបំណងបិទឆាកនៅលីវជាមួយនឹង មិត្តស្រី Shay Shariatzadeh ដែលបានទាក់ទងគ្នាអស់រយៈពេលប្រហែលជា១ឆ្នាំរួចមក។

ដោយឡែក តារាសម្តែងវ័យ៤៣រូបនេះ បានចូលភ្ជាប់ពាក្យដោយស្ងាត់ៗនិង ដាក់ពាក្យស្នើសុំអេតាសុីវិលផងដែរ ដោយនៅដើមខែតុលានេះ គឺនៅថ្ងៃទី១២​ នៅក្នុងទីក្រុង Tampa បន្ទាប់ពីបានផ្តាច់ពាក្យជាមួយនឹងមិត្តស្រី Nikki Bella ដែលជាមិត្តស្រី នៅក្នុងក្របខណ័្ឌ WWE ជាមួយគ្នា ក្នុងឆ្នាំ២០១៨ ដែលនៅខ្វះតែ១ខែតែប៉ុណ្ណោះ មង្គលការពួកគេនឹងឈានដល់ទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីបានឃើញដូច្នេះ ហ្វេនជាច្រើនក៏បានសម្តែងសេចក្តីរំភើបត្រេកអរដល់ អាយដលដែលបានរៀបការជាថ្មីម្តងទៀត ដោយពួកគេក៏សង្ឃឹមយ៉ាងមុតមាំថាលើកនេះ John Cena នឹងបានជួបស្នេហ៍ជាក់ជាមិនខានឡើយ។

គួររម្លឹកដែរថា John Cene បានរៀបការជាមួយនឹង Elizabeth Huberdeau នៅក្នុងខែកក្កដា ឆ្នាំ២០០៩រួចក៏សម្រេចចិត្តចែកផ្លូវគ្នា នៅក្នុងខែមេសាឆ្នាំ ២០១២​ រីឯលែងលះនេះក៏បានចប់ស្រេចបាច់នៅក្នុងខែ កក្កដាផងដែរ ចំណែកឯមិត្តស្រីទី២ របស់តារាប្រុសរូបនេះវិញ គឺកីឡាការនី Nikki Bella ដោយពួកគេបានទាក់ទងគ្នានៅក្នុងឆ្នាំ២០១២ រហូតដល់សាងសម្ព័ន្តស្នេហារឹងមាំ ដោយសម្រេចថា ភ្ជាប់ពាក្យក្នុងឆ្នាំ ២០១៧ ប៉ុន្តែដោយចុងក្រោយគឺបញ្ចប់ដោយការផ្តាច់ពាក្យនិង លុបចោលគម្រោងរៀបការនៅខែ មេសាឆ្នាំ២០១៨ ខ្វះតែមួយខែទៀតប៉ុណ្ណោះ គឺដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាទៅហើយ ដោយថ្ងៃរៀបការគឺខែឧសភា ឆ្នាំ២០១៨៕

សូមចូលមើលរូបភាពខាងក្រោម

 John Cenaនិង Shay Shariatzadeh បច្ចុប្បន្ន
Shay Shariatzadehនិង  John Cenaបច្ចុប្បន្ន
Shay Shariatzadehនិង John Cena បច្ចុប្បន្ន
Nikki Bella(អតីតមិត្តស្រី)និង John Cena កាលនៅទាក់ទងគ្នា
John CenaNikki Bella(អតីតមិត្តស្រី) កាលនៅទាក់ទងគ្នា
John CenaNikki Bella(អតីតមិត្តស្រី) កាលនៅទាក់ទងគ្នា
Elizabeth Huberdeau(អតីតប្រពន្ធ)និង John Cena កាលនៅជាគ្រួសារនឹងគ្នា
 John Cenaនិង Elizabeth Huberdeau(អតីតប្រពន្ធ)កាលនៅជាគ្រួសារនឹងគ្នា
Elizabeth Huberdeau(អតីតប្រពន្ធ)និង John Cena កាលនៅជាគ្រួសារនឹងគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]