ភ្នំពេញ៖ បើគិតមកទល់ពេលនេះ អ្នកនាង សូរ្យ អេណា បានចាកចេញពីពិភពសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ ដោយសារតែ អ្នកនាង ត្រូវទៅរស់នៅជាមួយនឹងស្វាមីរបស់នាង ដែលជាជនជាតិ ហូឡង់ ហើយគូបផ្សំ ក្រោយពីការរួច អ្នកនាង ក៏ពរពោះទៀត ដូច្នេះ ការងារសម្តែង ការងារបង្ហាញម៉ូត អ្នកនាង ត្រូវចាកចេញ ដោយទាំងអាល័យ។
បើងាកមកមើល កូនតូចរបស់អតីតតារាស្រីរូបនេះវិញ គឺបច្ចុប្បន្ន រូបគេ ក៏បានធំធាត់យ៉ាងល្អ ក្រោមការមើលថែយ៉ាងដិតដល់ ពីសំណាក់ក្រុមគ្រួសាររបស់អ្នកនាង រួមទាំង អេណា ដែលជាអ្នកម្តាយទៀតសោត។ អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀត មុខមាត់របស់គេ កាន់តែដូចតុក្កតាខ្លាំងទៅ នៅពេលធំយ៉ាងដូច្នេះ ជាមួយនឹង កែវភ្នែកធំៗ មាត់តូច មុខប៉ោងៗ ហើយរូបគេ ជាកូនកាត់ ខ្មែរ ហូឡង់ ទៀតនោះ កាន់តែ មើលកាន់តែយូរ កាន់តែគួរឲ្យក្នាញ់ គួរឲ្យស្រលាញ់ខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ អ្នកដែលលេងបណ្តាញសង្គម បានសរសើរមិនដាច់ពីមាត់ ពីមុខមាត់ ឃ្យូតៗ របស់កូនស្រី អ្នកនាង អេណា រហូតអ្នកខ្លះ បានពោលពាក្យថា នៅពីតូចបែបនេះ ស្អាតយ៉ាងណាហើយ ទម្រាំតែធំឡើង មិនដឹង យ៉ាងណា បើប៉ុណ្ណឹង ឃ្យូតថ្នាក់នេះទៅហើយ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]