ភ្នំពេញ៖ មួយរយៈនេះយើងឃើញថា បវរកញ្ញចក្រវាលកម្ពុជា២០២០ (Miss Univers Cambodia2020) កញ្ញា រ៉េត សារីតា ហាក់កំពុងមានការងារមមាញឹកច្រើន និងកាន់តែមានមហាជនគាំទ្រច្រើន ដោយសារតែក្រៅពីមានសម្រស់ស្អាត អកប្បករិយាល្អហើយនោះ តារាស្រីរូបនេះក៏មានទាំងទេពកោល្យពូកែ ចំណេះដឹងទូលំទូលាយមិនណយដែរ ទើបនាងអាចដណ្ដើមបានមកុដជាបវរកញ្ញាបែបនេះ។
ទន្ទឹមនឹងនេះដែរ បើងាកមកមើលរូបសម្បត្តិរបស់ សារីតា វិញ ត្បិតតែថានាងមានរូបរាងតូចច្រឡឹងពិតមែន ប៉ុន្តែទោះពីជានាងស្លៀកសម្លៀកបំពាក់បែបណា ក៏មើលទៅស្អាតគួរឲ្យស្រលាញ់គ្រប់ពេលតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង រូបភាពថ្មិៗរបស់នាងដែលទើបតែត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមនាពេលថ្មីៗ ក៏ទទួលបានការចាប់អារម្មណ៍ និងការកោតសរសើរពីហ្វេនៗច្រើនហូរហែផងដែរ។ ដោយក្នុងនោះ សារីតា បាននាំមកជាមួយនឹងរ៉ូបវែងពណ៌ឈាមជ្រូក មានម៉ូតចំហរល្វែងដើមទ្រូងយ៉ាងស៊ិចស៊ី ហើយនាងឈរបង្អួតរាង លេងទឹកមុខរាយមន្តស្នេហ៍ដោយភាពជឿជាក់ មើលទៅពិតជាលេចធ្លោនិងស្អាតខ្លាំងមែនទែន ៕
ទស្សនារូបភាពខាងក្រោម៖
រូបភាពី៖ Team Cambodia






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]