កំពង់ស្ពឺ៖ ជាការពិតណាស់ តារាចម្រៀងដ៏មានប្រជាប្រិយភាព កញ្ញា អ៊ីវ៉ា គឺជាតារាស្រីមួយរូប ដែលមានអ្នកគាំទ្រស្ទើរគ្រប់វ័យពេញចិត្តជាមួយនឹងសមត្ថភាពសិល្បៈដ៏ពូកែ អាចច្រៀងបត់បែនបានគ្រប់ប្រភេទបទចម្រៀង ពិសេសទោះបីតារារូបនេះចូលចិត្តលេងខ្លួន និងប្រើជីវិតយ៉ាងសាមញ្ញយ៉ាងណាក៏ដោយ ក៏នាងនៅតែមើលទៅស្រស់ស្អាត ឃ្យូតៗគួរឲ្យស្រលាញ់ផងដែរ។

ដោយឡែក បើងាកមកមើលរូបថតជាច្រើនសន្លឹករបស់ អ៊ីវ៉ា ​ជាមួយប្អូនស្រីបង្កើត ដែលទើបតែបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះវិញ យើងឃើញថា អ្នកទាំងពីរពិតជាស្រស់ស្អាត គួរឲ្យចាប់អារម្មណ៍ទាំងបងទាំងប្អូនតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះ តារាស្រីរូបនេះនិងប្អូនស្រីបាននាំគ្នាទៅដើរលេងនៅវាលមួយកន្លែង​ ហើយបានរៀបចំតុបតែងខ្លួន និងស្លៀកពាក់ឈុតដូចគ្នាបេះបិត បន្ទាប់មកក៏បានថតរូបជាមួយគ្នាដោយប្រើកាយវិការយ៉ាងស្និទ្ធស្នាល។ ហើយគ្រប់រូបថតទាំងនោះ មើលមួយភ្លែតស្ទើរតែច្រឡំថាជាកូនភ្លោះទៅហើយ ព្រោះតែអ្នកទាំងពីរមានមុខមាត់ស្រដៀងគ្នា និងស្អាតមិនចាញ់គ្នានោះឡើយ ដែលធ្វើឲ្យហ្វេនៗឃើញហើយ នាំគ្នាពោលពាក្យសរសើរពីពួកគេជាហូរហែរផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

អ៊ីវ៉ា
រូបថ្មី អ៊ីវ៉ា និងប្អូនស្រី
រូបថ្មី អ៊ីវ៉ា និងប្អូនស្រី
រូបថ្មី អ៊ីវ៉ា និងប្អូនស្រី
រូបថ្មី អ៊ីវ៉ា និងប្អូនស្រី
រូបថ្មី អ៊ីវ៉ា និងប្អូនស្រី
រូបថ្មី អ៊ីវ៉ា និងប្អូនស្រី
រូបថ្មី អ៊ីវ៉ា និងប្អូនស្រី
រូបថ្មី អ៊ីវ៉ា និងប្អូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីវ៉ា