មណ្ឌលគិរី៖ កញ្ញា មាន សូនីតា ជាសិល្បៈការិនីមួយរូប ដែលមានឈ្មោះល្បីល្បាញខ្លាំងក្នុងសង្គមសិល្បៈ មិនតែប៉ុណ្ណោះនាងក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម តាមរយៈបង្ហោះរូបភាពតែងខ្លួនស៊ីវិល័យ អមជាមួយរូបភាពដើរកម្សាន្តនានាផងដែរ។ ម្យ៉ាងវិញទៀត គ្រប់សកម្មភាពរបស់តារាស្រីរូបនេះ តែតែធ្វើឲ្យមហាជនតាមដានជានិច្ច ដោយសារនាងមានអ្វីដែលថ្មីប្លែកគ្រប់ពេលតែម្ដង មិនថាការរៀបចំខ្លួន ឬបង្ហាញពីកន្លែងដើរលេងនោះទេ។
យ៉ាងណាមិញ អ្នកគាំទ្ររបស់តារាស្រីដែលមានងារជារាជនីក្រមារូបនេះ ច្បាស់ជាបានដឹង ដោយកញ្ញា មាន សូនីតា តែងតែចំណាយពេលវេលាផ្ទាល់ខ្លួនដើរលេងតាមតំបន់ទេសចរណ៍ជាច្រើនកន្លែង មិនថាក្នុងស្រុក ឬក្រៅស្រុកនោះទេ។ បើទោះបីតារារូបនេះមានភាពមមាញឹកនឹងការងារច្រើនយ៉ាងណាក្ដី តែគេសង្កេតឃើញតារារូបនេះ ឆ្លៀតពេលទំនេរ ដើរលេងយ៉ាងសប្បាយតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ ថ្មីៗនេះតារារូបនេះ បានទៅដល់ខេត្តមណ្ឌលគីរី ព្រមទាំងបានថតរូបនៅតំបន់ព្រៃភ្នំជាមួយសត្វដំរីមើលទៅពិតជាលេចធ្លោខ្លាំងតែម្ដង ហើយអ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងនោះ តារារូបនេះ បានបង្ហាញនៅស្នាមញញឹម សើចសប្បាយមួយទំហឹង។ ក្នុងនោះដែរ គេឃើញតារារូបនេះ បានរៀបចំខ្លួនយ៉ាងសាមញ្ញ តែសម្រស់របស់នាង នៅតែស្រស់ស្អាតគួរឲ្យទាក់ទាញ មិនចាញ់ពេលធ្វើខ្លួនស៊ីវិល័យ ស្លៀកសម្លៀកបំពាក់ឆើតឆាយប៉ុន្មានឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]
-
- ចប់កម្មវិធីភ្លាម មាន សូនីតា និង ម៉ានិត មានកិត្តិយស បានការអញ្ជើញពិសាអាហារពេលល្ងាច ពីឯកអគ្គរាជទូតកម្ពុជាប្រចាំបារាំងភ្លែត!
- មាន សូនីតា ក្លាយជាតារាស្រីខ្មែរទីមួយ ដែលមានមុខលើវេបសាយអន្តរជាតិ reuter
- រាជនីក្រម៉ាខ្មែរ មាន សូនីតា មានមុខមាត់ដើរលើកម្រាលព្រំក្រហម បង្ហាញឈុតក្រម៉ារំលេចក្បាច់រចនាខ្មែរយ៉ាងអស្ចារ្យ