ភ្នំពេញ៖ នេន ទុំ គឺជាតារាចម្រៀងម្នាក់ដែលមានឈ្មោះល្បីខ្លាំងនៅក្នុងស្រទាប់បេះដូងយុវវ័យ ដែលមានជំនាញនិង ទេពកោសល្យខ្ពស់ខ្លាំង ក្នុងការច្រៀងយ៉ាងពិរោះរណ្តំចិត្ត អាចញ៉ាំងកម្មវិធីឲ្យសប្បាយ ព្រមទាំងអាចបំពេរអារម្មណ៍បងប្អូនឲ្យស្លុងអារម្មណ៍ទៅតាមបទចម្រៀងដែលលោកបកស្រាយផងដែរ។

ជាការពិតណាស់ ក្នុងរយៈប៉ុន្មានឆ្នាំនេះសង្កេតឃើញថា លោកហាក់បីដូចជាដកថយសម្រាកពីសិល្បៈបន្តិច ដោយមើលទៅរាងស្ងាត់រឿងចេញបទចម្រៀងថ្មីៗ បន្តិចដោយពង្រឹងអាជីវកម្មលក់ម្ហូបខ្មែរតាមបណ្តាញសង្គម ក្នុងតម្លៃធូរថ្លៃប៉ុន្តែមានគុណភាពឆ្ញាញ់និង គុណភាពល្អ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ប៉ុន្មានថ្ងៃមកនេះ នេន ទុំ បានបង្ហោះរូបភាពធ្វើការងារសំណង់បន្ថែមនៅផ្ទះ ក្នុងសម្លៀកបំពាក់ធម្មតា អាវវៀលក្លៀក ខោខ្លី ស្បែកជើងផ្ទាត់ ដោយប្រឡាក់ ទៅដោយដី សុីម៉ង់ត៍ ថែមទាំងមិនប្រកាន់ថាខ្លួនជាតារាចម្រៀងដ៏ល្បីមួយរូបនៅក្នុងប្រទេសកម្ពុជានោះទេ ដែលនេះធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិនចាំបាច់ជួលគេមកធ្វើនោះទេ សំខាន់រូបគាត់ អាចធ្វើបានដោយខ្លួនឯង។

ហ្វេនៗក៏បានពោលពាក្យសរសើរអំពី នេន ទុំ មិនដាច់ពីមាត់ ទោះបីជាល្បីខ្លាំងយ៉ាងណាក៏នៅតែមិនចេះប្រកាន់ខ្លួនមិន ចេះឆ្មើងឆ្មៃ សាកសមជាតារាគំរូមួយដួងក្នុងបេះដូងយុវវ័យ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

នេន ទុំ
នេន ទុំ
នេន ទុំ
នេន ទុំ
សកម្មភាព នេន ទុំ កំពុងធ្វើការ
សកម្មភាព នេន ទុំ កំពុងធ្វើការ
សកម្មភាព នេន ទុំ កំពុងធ្វើការ
សកម្មភាព នេន ទុំ កំពុងធ្វើការ
សកម្មភាព នេន ទុំ កំពុងធ្វើការ
សកម្មភាព នេន ទុំ កំពុងធ្វើការ
សកម្មភាព នេន ទុំ កំពុងធ្វើការ
សកម្មភាព នេន ទុំ កំពុងធ្វើការ
សកម្មភាព នេន ទុំ កំពុងធ្វើការ (រូបភាពថ្មី)
សកម្មភាព នេន ទុំ កំពុងធ្វើការ (រូបភាពថ្មី)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នេនទុំ