ភ្នំពេញ៖ មិនតិចឆ្នាំនោះទេដែល យូរី បានប្រឡូកក្នុងវិស័យសិល្បៈ ក្នុងនាមជាសិល្បការិនីដែលមានទេពកោសល្យច្រើនឆ្នាំ ទៅលើការរាំ ច្រៀង មិនថាបទញ៉ាក់កន្ត្រាក់អារម្មណ៍ឬ ក៏លន្លង់លន្លោច សង់ទីម៉ង់ គឺរមែងសុទ្ធតែទទួលបានការសរសើរក៏ដូចជាការគាំទ្រមិនដាច់ពីមាត់ទស្សនិកជនផងដែរ។
ជាការពិតណាស់ ទោះបីជាពេល កញ្ញាមានវ័យរាងជ្រេបន្តិចបន្តួចពិតមែន ប៉ុន្តែទេពកោសល្យនៃច្រៀង រាំ គឺនៅតែមានលក្ខណៈរស់រវើកដដែល ជាពិសេសនោះ គឺសម្រស់វិញ ឋិតថេរ រក្សាសភាពដើមដដែល ធ្វើឲ្យមហាជនមានការងឿងឆ្ងល់គ្រប់ៗគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងកាលពីម្សិលមិញនេះ យូរី បានបង្ហោះរូបភាពជាច្រើន សន្លឹក ដែលបង្ហាញពី រូបរាងដ៏ស្រស់ស្អាត គួរឲ្យខ្នាញ់ ស្បែកសខ្ចីនិង ទម្រង់មុខដ៏សែនខ្យូត គួបផ្សំជាមួយនឹង ឈុតសម្លៀកបំពាក់៨ឈុតខុសៗគ្នា ប៉ុន្តែស្អាតនិង ប្រណីតមិនចាញ់គ្នា ប៉ុន្មានទេ។
យ៉ាងណាមិញ បន្ទាប់ពីបង្ហោះរូបភាពទាំងនេះមិនបានប៉ុន្មានផង សង្កេតឃើញថា មានបងប្អូនអ្នកគាំទ្របានបញ្ចេញមតិជាពាក្យសរសើរយ៉ាងភ្លូកទឹកភ្លូកដី អំពីសម្រស់ដ៏ស្អាតនិង ឈុតសម្លៀកបំពាក់ដ៏ប្រណីតដែលធ្វើឲ្យ យូរី មើលទៅកាន់ស្រស់ខ្លាំងជាងមុនផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]