ព្រះសីហនុ៖ តារាសម្ដែងស្រីឆ្នើម លេងបានគ្រប់តួអង្គ កញ្ញា ដួង ម៉ានិច កាន់តែមានឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈ ម្យ៉ាងច្រើនឆ្នាំមកនេះ នាងតែងតែទទួលបានតំណែងជាតួឯកស្រី សឹងតែគ្រប់រឿងតែម្ដង។ មិនត្រឹមតែមានសមត្ថភាពសម្ដែងប៉ុណ្ណោះទេ តែតារារូបនេះ ក៏មានរូបសម្ផស្សស្អាតមិនណយឡើយ បើទោះបីពេលនេះនាងឈានចូលវ័យ ៣០ឆ្នាំក៏ពិតមែន។ 

ទន្ទឹមនឹងមានសម្រស់ស្រស់សោភា គេសង្កេតឃើញតារាស្រី រាងតូចច្រឡឹងរូបនេះ មានភាពប៉ិនប្រសព្វក្នុងការតុបតែង និងពូកែរើសឈុតសម្លៀកបំពាក់ ឲ្យសមនឹងរូបរាងរបស់នាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស គ្រប់ពេលតែងតារារូបនេះ រៀបចំខ្លួនម្ដងៗ មើលទៅនាងពិតជាមានភាពលេចធ្លោ ហើយស្រស់ស្អាតធ្វើឲ្យអ្នកគាំទ្រលង់នឹងសម្រស់នាងគ្រប់គ្នា។ ក្នុងនោះដែរ ទោះបីវ័យកាន់តែច្រើន តែមួយរយៈចុងក្រោយនេះ កញ្ញា ដួង ម៉ានិច កាន់តែលេងខ្លួនជាមួយស្ទាយ៍ថ្មីៗជានិច្ច។

ជាមួយគ្នាននេះដែរ អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងនោះ រូបភាពត្រឹមបីសន្លឹករបស់តារារូបនេះ ពិតជាមានភាពទាក់ទាញតែម្ដង ខណៈនាងស្លៀកនៅអាវបញ្ចេញសាច់ខ្ចី បង្អួតល្វែងលើមួយទំហឹងយ៉ាងដូច្នេះ។

ដោយឡែក បើមើលទៅរូបរាងតារាសម្ដែងរូបនេះ ឃើញគថាស្រឡូនស្អាតមិនណយនោះទេ ដោយនាងបានឈរថតរូបបញ្ចេញស្ទីលអែនអន កាច់ចង្កេះស៊ីអារម្មណ៍បែបនេះ។ 

គួរបញ្ជាក់ផងដែរថា មួយរយៈចុងក្រោយនេះ កញ្ញា ដួង ម៉ានិច មិនសូវបានថតរូបបង្ហាញភាពស៊ិចស៊ីប៉ុន្មានឡើយ គ្រាន់តែបើកទំព័រឆ្នាំថ្មីភ្លាម តារារូបនេះតែងខ្លួនបង្អួតល្វែងមួយអស់ដៃតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា ដួង ម៉ានិច 
កញ្ញា ដួង ម៉ានិច 
កញ្ញា ដួង ម៉ានិច 
កញ្ញា ដួង ម៉ានិច 
កញ្ញា ដួង ម៉ានិច 
កញ្ញា ដួង ម៉ានិច 
កញ្ញា ដួង ម៉ានិច 
កញ្ញា ដួង ម៉ានិច 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច