ភ្នំពេញ: ថ្មីៗនេះបងប្អូន យុវវ័យព្រមទាំងប្រជាជនខ្មែរទូទាំងប្រទេស ពិសេសប្រិយមិត្តដែលជាអ្នកតាមដាន និងគាំទ្រនៅក្នុងវិស័យនៃការប្រកួតបវរកញ្ញា បានជ្រាបរួចស្រេចស្រាប់មកហើយថា ការប្រកួតបវរកញ្ញាប្រចាំប្រទេសកម្ពុជាឆ្នាំ២០២០បានបញ្ចប់ទៅ និងបានស្វែងរកបេក្ខភាពជាបវរកញ្ញាតំណាង ឲ្យព្រះរាជាណាចក្រកម្ពុជាចូលរួមក្នុងការប្រកួតក្នុងកម្មវិធីកម្រិតពិភពលោក។
តោះមកស្វែងយល់ និងដឹងពីបេក្ខភាពរូបណាខ្លះ ដែលជាតំណាងឲ្យកម្ពុជាទាំងអស់គ្នា:
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស-កញ្ញា រ៉េត សារីតា ម្ចាស់ជ័យលាភី និងជាម្ចាស់គ្រងមកុដ Miss Universe Cambodia 2020 និងតំណាងឲ្យកម្ពុជាចូលរួមក្នុងការប្រកួតMiss Universe ដែលជាការប្រកួតកម្រិតអន្តរជាតិប្រជែងទៅលើផ្នែកសម្រស់ និងចំណេះដឹងប្រចាំចក្រវាល។គួរកត់សម្គាល់ផងដែរថា កញ្ញារ៉េត សារីតា មិនត្រឹមជាបេក្ខភាពដែលមានរូបសម្រស់ស្អាតបែបខ្មែរតែប៉ុណ្ណោះទេ តែថែមទាំងមានកម្រិតចំណេះដឹង ខាងភាសាបរទេសយ៉ាងស្ទាត់ជំនាញទៅលើការនិយាយភាសាអង់គ្លេស បារាំង និងថៃផងដែរ។
កត្តាទាំងអស់នេះហើយ ដែលធ្វើឲ្យFan Fan ក្នុងប្រទេសទាំងអស់គិតថា កញ្ញាឯកចក្រវាលតំណាងឲ្យកម្ពុជារូបនេះនិងអាចឈានចូលទៅក្នុងបេក្ខភាពចុងក្រោយនៃការប្រកួត Miss Universe ជាក់ជាមិនខាន។
-កញ្ញា ឈុន រក្សា ម្ចាស់ជ័យលាភីលំដាប់រងទី១ ក្នុងការប្រកួតកម្មវិធីបវរកញ្ញាឯកចក្រវាល1st Runner up Miss Universe Cambodia 2020 និងចូលរួមជាតំណាងឲ្យកម្ពុជា ជាបេក្ខភាពចូលរួមក្នុងការប្រកួតប្រជែងក្នុងកម្មវិធី Miss tourism international 2021។
-កញ្ញា ភុំ សោភ័ណ្ឌ ម្ចាស់គ្រងមកុដ (Miss World Cambodia 2020) និងតំណាងឲ្យកម្ពុជាចូលរួមក្នុងការប្រកួតប្រជែងក្នុងកម្មវិធី Miss World 2021ដែលនិងត្រូវប្រារព្ធឡើងនាពេលឆាប់ៗនេះ។
-កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលជាលំដាប់រងទី១ នៃការប្រកួតបវរកញ្ញាពិភពលោកកម្ពុជាឆ្នាំ២០២០ (1st Runner up Miss World Cambodia 2020) នឹងត្រៀមខ្លួនក្នុងការតំណាង អោយព្រះរាជាណាចក្រកម្ពុជាចូលរួមក្នុងកម្មវិធីប្រកួតបវរកញ្ញា Miss Global International 2021 នាពេលខាងមុខនេះ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]