រាជធានីភ្នំពេញ : ពុកម៉ែបងប្អូន ក៏ដូចជាប្រិយមិត្តដែលស្ថិតនៅក្នុង ស្រទាប់យុវវ័យពិតជាបានស្គាល់ច្បាស់នៅ រាជនីក្រមា មានសូនីតា ដែលជា តារាសម្តែងផ្ពាល់ខួច សម្លេងស្អក និងធ្លាប់ជាបេក្ខភាពប្រកួតនៅក្នុងកម្មវិធីFreshie Girls & Boys (season 8) ឆ្នាំ2009 ហើយថែមទាំងជាBrand Ambassador ឲ្យដល់ផលិតផលល្បីៗមួយចំនួន។
ថ្មីៗនេះ គឺកាលពីថ្ងៃទី៣១ ធ្នូ ២០២០ កន្លងទៅយោងទៅតាមគណនីហ្វេកបុកផ្លូវការរបស់រាជនីក្រមា មាន សូនីតា(Mean Sonyta)បានសរសេរចំណងជើងមួយឃ្លាជាភាសាអង់គ្លេសយ៉ាងដូចនេះថា :
គួរកត់សម្គាល់ផងដែរថា កាលពីពេលថ្មីៗនេះរាជនីក្រមា មានសូនីតា បានធ្វើដំណើរទៅកាន់ប្រទេសរុស្សី ព្រមទាំងបានធ្វើការឆ្លងឆ្នាំនាទីក្រុង មូស្គូរ ដែលជារដ្ឋធានីរបស់ប្រទេសរុស្សី ផងដែរ ។
ក្រៅពីអាជីពជាអ្នកសិល្ប:កញ្ញា មាន សូនីតា ក៏ជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួនផងដែរ គឺកញ្ញាជាម្ចាស់ហាង ផ្ទះស្រលាញ់ ព្រមទាំងជាសិល្បការនីខ្មែរម្នាក់ផងដែលៗធ្លាប់ទទួលបានការប្រោសព្រះរាជាទានឱកាសពីព្រះករុណា សម្តេចនរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ ព្រមទាំងសម្តេចយាយ ដោយទ្រង់ទាំងទ្វេបានប្រោសព្រះរាជទានជារាជានុញ្ញាតឲ្យចូលគាល់ និងសម្តែងការគួរសម ក្នុងការដែលកញ្ញា បានផ្តល់ជាអំណោយជាក្រមាទៅដល់ព្រះបរមរាជវាំងផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]
-
- ចប់កម្មវិធីភ្លាម មាន សូនីតា និង ម៉ានិត មានកិត្តិយស បានការអញ្ជើញពិសាអាហារពេលល្ងាច ពីឯកអគ្គរាជទូតកម្ពុជាប្រចាំបារាំងភ្លែត!
- មាន សូនីតា ក្លាយជាតារាស្រីខ្មែរទីមួយ ដែលមានមុខលើវេបសាយអន្តរជាតិ reuter
- រាជនីក្រម៉ាខ្មែរ មាន សូនីតា មានមុខមាត់ដើរលើកម្រាលព្រំក្រហម បង្ហាញឈុតក្រម៉ារំលេចក្បាច់រចនាខ្មែរយ៉ាងអស្ចារ្យ