ភ្នំពេញ៖ កាលប៉ុន្មានឆ្នាំ ភាគច្រើនប្រិយមិត្ត ប្រហែលជាចាំមុខ អ្នកនាង ឈិត សុជាតា ដែលជាពិធីការិនី ដ៏មានប្រជាប្រិយភាពខ្លាំង នៅក្នុងស្រទាប់សិល្បៈ ហើយជារឿយៗ នាងតែងតែ បង្ហាញមុខ នៅក្នុងកម្មវិធីមួយចំនួន ដែលទាក់ទងនឹង សម្រស់ និងនារីជាដើម។
ប៉ុន្តែមកទើបតែពេលនេះទេ អ្នកនាង បានដកខ្លួនចេញពីពិភពសិល្បៈមួយទំហឹង ដោយយកពេល មើលជំនួញ និងមើលថែ ក្រុមគ្រួសាររបស់នាង ដែលសព្វថ្ងៃ នាងមានកូនភ្លោះ ប្រុស ស្រី យ៉ាងមានសុភមង្គល និងក្តីសុខជាទីបំផុត។ ដូច្នេះហើយ ទើបនាង បញ្ចប់ជាមួយនឹងការងារសិល្បៈ ដើម្បីយកពេលវេលា សាងជីវិតគ្រួសារ ឲ្យបានល្អ ទោះបីជា អំឡុងពេលនាងបន្តការងារនេះ សុជាតា ក៏ទទួលបានការចាប់អារម្មណ៍ និងល្បីល្បាញមិនណយទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះសម្រស់របស់ឈិត សុជាតា បច្ចុប្បន្ន ក៏អាចនិយាយបានថា នៅតែស្រស់ស្អាត មិនចាញ់កាលនៅក្រមុំនោះឡើយ គ្រាន់ពេលនេះ រូបនាង ហាក់ដូចជាស្គមជាងមុនបន្តិច ទើបធ្វើឲ្យមុខរបស់នាង មិនសូវពេញដូចមុនប៉ុន្មានទេ តែទោះជាយ៉ាងណា ក៏នៅតែមានគេសរសើរ ពីការថែរក្សាសម្ផស្សរបស់អ្នកនាង ព្រោះថា ពេលនេះ នាងមានអាយុមិនតិចទេ តែអ្នកនាង នៅតែខ្ញង់ស្អាតដដែល៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]