ភ្នំពេញ:  សិល្បករចម្រៀងដ៏ល្បី គឺលោក ដួង វីរសិទ្ធិ ជាតារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស ប្រកបដោយទឹកដមសំលេងស្រទន់ ផ្អែម ដែលធ្វើឲ្យមហាជនខ្មែរភាគច្រើនបានស្គាល់ និងគាំទ្រទៅលើចម្រៀងរបស់លោកគ្រប់ៗគ្នា ជាងនេះទៅទៀតលោកក៏ជាម្ចាស់ពានរង្វាន់កម្មវិធី I am A Singer Cambodia ដែលជាការប្រលងសមត្ថភាពរបស់តារាចម្រៀងអាជីព លំដាប់ថ្នាក់ពិភពលោកផងដែរ។

លោក ដួង វីរៈសិទ្ធិ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តាមរយ: កម្មវិធី 3FUN លោកដួងវីរ:សិទ្ធ បានផ្តល់ការសម្ភាសន័ដោយបានពិពណ៌នាពីខ្សែជីវិតរបស់លោក ដែលគ្រួសាររបស់លោកត្រូវបានបែងបាក់ លោកត្រួវរស់នៅខាងក្រៅ​(តាមរយ:​ផ្ទះជួល) ខំប្រឹងរកប្រាក់តាមរយ:ការច្រៀងតាមបៀរហ្គាឌែន ឬរង្គសាល ព្រមទាំង ភោជនីយដ្ឋាននានាដើម្បីស្វែងរកលុយឧបត្ថម្ភការរស់នៅ និងរៀនបន្តរបស់លោកនៅទីក្រុងភ្នំពេញ និងតស៊ូរហូតដល់ពេលបច្ចុប្បន្ន ក្លាយជាតារាចម្រៀងល្បីម្នាក់ ដែលលោកត្រូវបានប្រជាជនខ្មែរទទួលស្គាល់ពីសមត្ថភាពច្រៀងរបស់លោក៕

លោក ដួង វីរៈសិទ្ធិ

ចង់ដឹងថាតើ Idol តស៊ូដល់កម្រិតណា សូមតាមដានVideo ខាងក្រោមនេះ

  លោកដួងវីរ:សិទ្ធិ  ចូលរួមកម្មវិធី កម្មវិធី 3FUN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង វីរៈសិទ្ធ