កម្សាន្ត៖ ពិធិការិនីជើងចាស់ដ៏មានប្រជាប្រិយប្រចាំ ព្រះរាជាណាចក្រកម្ពុជា អ្នកនាង គង់ សុជាតិ បច្ចុប្បន្ននេះ អ្នកនាងមានគ្រួសាររួចហើយ ដោយបានកសាងស្ពានមេត្រីជាមួយលោក ជា វិបុល ដែលអ្នកទាំងពីរសុទ្ធសឹងតែជាកំពូលពិធីករដ៏មានថ្វីមាត់មិនចេះរីងស្ងួត និង មានទឹកដមពីរោះពិសារ ពោរពេញដោយសមត្ថភាព និង ទេពកោសល្យដ៏ប៉ិនប្រសព្វ ខណៈពេលដែរ អ្នកទាំងពីរបានភ្ជាប់សាច់ភ្ជាប់ឈាមគ្នាជាប្តីប្រពន្ធ បានរយៈពេលជាច្រើនឆ្នាំមកហើយ ។
ជាទូទៅ ជីវិតក្រោយរៀបការតែងតែមានភាពរគោះរគើរ ឬដូចពាក្យចាស់ពោលថា ចានក្នុងរាវតែងមានទង្គិច ទម្រាំមនុស្សធម្មតាប្រាកដជាមានការឈ្លោះទាស់ទែងគ្នា ជារឿងធម្មតាទៅហើយជីវិតប្តីប្រពន្ធនោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែ ក្រឡេកមើលប្តីប្រពន្ធមួយគូនេះវិញ ពិតជាមានភាពល្អូកល្អើនកាន់តែខ្លាំងឡើង ក្រោយពីបានចាប់ដៃគ្នាកសាងអនាគតជាគូជីវិតជាមួយគ្នា គួរបញ្ជាក់ផងដែរ មកទល់ពេលនេះ ពួកគេទាំងពីរបានទទួលកូនស្រីមួយរូបដ៏ស្រស់ស្អាត ដែលជាចំណងអាពាហ៍អាពិពាហ៍របស់ពួកគេនោះ។
ហើយថ្មីៗនេះ ផងដែរ មហាជនបានសង្កេតឃើញថា អ្នកទាំងបង្ហោះរូបបែបស្វីត នៅលើបណ្តាញសង្គមដូចជា Instagram និង Facebook ជាដើម នឹកឡើងធ្វើឱ្យអ្នកគាំទ្រច្រណែននឹងគូស្វាមីភរិយាទាំងពីរនេះ មែនទែនតែម្តង ព្រោះរាល់សកម្មភាពគឺតែងតែស្វីតៗខ្លាំង។
នេះក៏បានសបញ្ជាក់ពីការយល់ចិត្តយល់ថ្លើម និង ការរស់នៅប្រកបដោយសុភមង្គលរបស់គូជីវិតមួយគូនេះផងដែរ និង ក៏ជាគំរូដ៏ប្រពៃសម្រាប់ប្តីប្រពន្ធផ្សេងទៀត យកទុកជាតម្រាប់ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]