រាជធានីភ្នំពេញ ៖ ពិតណាស់ តារាស្រីវ័យច្រើនមិនចេះចាស់ទាំង៣ អ្នកនាងគង់ សុជាតិ ខាត់ សុឃីម និងយុគ ចិន្តា រូបនេះ ជាអ្នកដែលមានឈ្មោះល្បីល្បាញទាំងក្នុងវិស័យសិល្បៈនិង ការធ្វើជំនួញ។ ដូចដែរចឹងស្រាប់ហើយថា ពួកគាត់សុទ្ធតែជា តារាស្រីដែលមានឈ្មោះបោះសម្លេងនិងមានមនុស្សម្នាជាច្រើនបានស្គាល់ បើប្រៀបធៀបនឹងតារាផ្សេងៗដែលឋិតក្នុងជំនាន់ជាមួយនោះ។
ទោះបីជា មានឈ្មោះបោះសម្លេងក្នុងអាជីពក៏ដោយ តែគេក៏ឃើញពួកគាត់បានបង្កើតអាជីវកម្ម បើកហាង ជាបន្តបន្ទាប់។ នេះសបញ្ជាក់ថា មិនត្រឹមតែមានភាពជោគជ័យលើអាជីពប្រចាំខ្លួនឡើយ អ្នកទាំង៣រូបនេះ ថែមទាំងជោគជ័យខ្លាំងក្នុងរបររកស៊ីទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះជាគម្រូមួយយ៉ាងល្អ សម្រាប់សុភាពនារីទាំងឡាយ បើទោះបីពួកគាត់ជាស្រីមែនពិត ជាប់រវល់ការងារអាជីពខ្លួនខ្លាំងយ៉ាងណា តែពួកគាត់ក៏នៅតែអាចឆ្លៀតពេលគិតគូរពីការរកស៊ី បើកដំណើរការហាងផ្ទាល់ខ្លួនថែមទៀត។
ចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលអត្ថបទខាងក្រោម ៖
១. អ្នកនាង ខាត់ សុឃីម
បើទោះបី ជាអ្នកនាងមានភាពមមាញឹកក្នុងការងារសិល្បៈ។ តែដូចអ្នកទាំងអស់គ្នាបានដឹងហើយ ថារូបគាត់បានបង្កើតក្រុមតន្ត្រីបុរាណ សម័យមួយដែលមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរ។ មិនទាន់អស់ទេ រូបគាត់ក៏ជាម្ចាស់ហាងលក់គ្រឿងសម្រស់មួយឈ្មោះ Mochy Cosmetics មិនត្រឹមតែប៉ុណ្ណោះ គួរឲ្យដឹងថាអ្នកនាងក៏មានអាជីវកម្មតូចៗជាច្រើនទៀត។
២.អ្នកនាង ខាត់ សុឃីម
ពិតណាស់ អ្នកនាង គង់ សុជាតិ ជាសិល្បការិនីម្នាក់ ដែលជោគជ័យខ្លាំងក្នុងវិថីសិល្បៈ ក្នុងពេលបច្ចុប្បន្ននេះ រូបអ្នកនាងជាពិធីការិនីដែលកំពុងមានប្រជាប្រិយភាពខ្លាំង ដែលតែងតែឃើញវត្តមានក្នុងកម្មវិធីធំៗ។ ជាមួយគ្នានេះ អ្នកនាងក៏ជាម្ចាស់ហាងសាឡនធំមួយកន្លែ ងដែលមានឈ្មោះថា Socheat Beauty Salon& School។
៣.អ្នកនាង យុគ ចិន្តា
ស្របពេល មានភាពជោគជ័យខ្លាំងក្នុងអាជីពជាពិធីការិនីនេះ អ្នកនាង យុគ ចិន្តាក៏មិនភ្លេចងាកមកមើលពីការរកស៊ីដែរ។ អ្វីដែលឡូយនោះគឺ រូបអ្នកនាង បានបើកភោជនីយដ្ឋានមួយកន្លែងក្នុងរាជធានីភ្នំពេញ យីហ៊ោ ស្លឹកឈូក។ ជាមួយគ្នានេះ អ្នកនាងក៏បានបង្កើតហាងកាត់ដេរសម្លៀកបំពាក់ឈ្មោះ អម រចនាម៉ូត ដែលរាល់ម៉ូតខោអាវនៅទីនោះទាំងអស់ ជាស្នាដៃច្នៃផ្ទាល់របស់អ្នកនាង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]