ភ្នំពេញ៖ ក្រោយពីបានសម្រាលកូនប្រុសម្នាក់ ដែលគួរឲ្យស្រលាញ់មក តារាចម្រៀងជួរមុខក្នុងផលិតកម្ម រស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា បានសាងសុភមង្គលជាមួយគ្រួសារយ៉ាងរីករាយ និងមានក្តីសុខ គួរឲ្យច្រណែន ពីជីវិតក្រោយឆាករបស់ តារាស្រីរូបនេះផងដែរ។
ជាក់ស្តែងទោះបីជា តារាស្រីវ័យ ៣៤ឆ្នាំរូបនេះ បានរៀបការបានរយៈពេល ១ ឆ្នាំជាងហើយក្តី ក៏គេសង្កេតឃើញថាសន្ទុះនៃប្រជាប្រិយភាព និងភាពមមាញឹកក្នុងរង្វង់ការងារសិល្បៈ រឹតតែទទួលបានការគាំទ្រនៅខ្លាំងដដែល ពីសំណាក់ទស្សនិកជន គួរឲ្យកត់សម្គាល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គម មានវីដេអូមួយ ជាកិច្ចសម្ភាសន៍ របស់តារាចម្រៀងស្រីរូបនេះ ដែលបានបង្ហើប ពីការស្រលាញ់ ក៏ដូចជាបំណងចង់បុត្រប៉ុន្មាននាក់? និងពីគម្រោងយកបុត្រនាពេលអនាគតដូច្នេះដែរ។
យោងទៅតាមវីដេអូខាងក្រោមនេះ អ្នកម៉ាក់សម័យថ្មីនេះ បានលើកឡើងថា អ្នកនាងចង់បានបុត្រ រហូតដល់ទៅ ៥ នាក់ក៏ព្រោះតែមាននិស្ស័យស្រលាញ់ក្មេង ទោះជាយ៉ាងណា កញ្ញា ក៏បានបន្ថែមទៀតថា ក៏ព្រោះតែអាយុកាន់តែច្រើន និងមានភាពមមាញឹកក្នុងការងារផងនោះ ប្រហែលបំណងមួយនេះមិនអាចទៅរួចនោះទេ។ តែបើសិនអាច អ្នកនាង អាចនឹងយក ២ បន្ថែមទៀត ឬយក បុត្រម្នាក់ទៀត៕
សូមទស្សនាវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]