ភ្នំពេញ៖ តារាចម្រៀងស្រីដ៏ល្បីឈ្មោះម្នាក់ប្រចាំផលិតកម្ម ថោន កញ្ញា អេនី ហ្សាម ដែលប្រិយមិត្តបានស្គាល់ថា កញ្ញា ជាតារាចម្រៀងម្នាក់ដ៏មានប្រជាប្រិយ និងតែងតែធ្វើឲ្យហ្វេនៗកោតសរសើរចំពោះ សមត្ថភាពរបស់នាងផងដែរនោះ កាលពីពេលថ្មីៗ នេះ អ្នកនាងបានបង្ហាញដោយបើកចំហ នៅទំនាក់ទំនងស្នេហា ដ៏សែនស្អិតរមួត ចាក់ទឹកមិនលិចរបស់នាង ជាមួយគូរស្នេហ៍ភេទដូចគ្នា បង្កជាការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ពេញបណ្តាញសង្គមហ្វេស ប៊ុកតែម្តង។

យ៉ាងណាមិញ គួររំលឹកផងដែរថា ក្រោយពីបានបែកបាក់សេ្នហាជាមួយមិត្តប្រុស របស់អ្នកនាង អេននី ហ្សាម ផ្ទាល់ បានបែរមកធ្វើការស្រលាញ់ភេទដូចគ្នា រហូតទទួលបានការអបអរសាទរ ចំពោះភាពក្លាហានរបស់អ្នកនាង បើទោះបីជាស្នេហារបស់អ្នកនាងខុសភេទក៏ដោយ ក៏នៅតែទទួលបានការកោតសរសើរពីសំណាក់មហាជន ជាពិសេសគឺហ្វេនៗរបស់កញ្ញា ផ្ទាល់តែម្តង។
ទោះបីជាទំនាក់ទំនងស្នេហា របស់កញ្ញា ខុសទៅនិងច្បាប់ធម្មជាតិក៏ពិតមែន ក៏ភ្លើងស្នេហ៍របស់អ្នកទាំងពីរនៅតែទទួលបានការគាំទ្រ និងលើកទឹកចិត្ត ពីសំណាក់មហាជនដែលជាអ្នកគាំទ្រអ្នកនាងតែម្តង៕
ចង់ដឹងថាតើទំនាក់ទំនងស្នេហា ផ្អែមល្អែម រវាងកញ្ញា អេនី ហ្សាម និងគូរស្នេហ៍ មានភាពស្អិតរមួតកម្រិតណា សូមទស្សនារូបភាពខាងក្រោមនេះ







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]