ភ្នំពេញ៖ នៅលើគណនី TikTok ជាផ្លូវការ របស់តារាចម្រៀងវ័យក្មេងដ៏មានទេពកោសល្យ លោក សុវត្ថិ សិរីវុឌ្ឍ កូនប្រុសពៅរបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បានប្រកាសដំណឹងមួយ បានធ្វើមហាជន ក៏ដូចជាហ្វេនៗ មានការភ្ញាក់ផ្អើលគ្រប់គ្នា។

យោងទៅតាមវីដេអូនោះ លោក​បានរៀបរាប់ថា រូបលោក បានចាកចេញពីផលិតកម្ម រស្មីហង្សមាស ជាផ្លូវការមកហើយ នឹងត្រៀមរួមជាស្រេច ក្លាយជាតារាចម្រៀងឯករាជ្យ ចេញបទចម្រៀងរបស់លោក នៅលើឆានែលយូធូបរបស់លោកផ្ទាល់ដែលមានឈ្មោះថា Sovath Sereyvuth

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះតារាប្រុសវ័យក្មេងរូបនេះ បានបន្ថែមទៀតថា សង្ឃឹមថាមហាជន ជាពិសេសនោះប្រិយមិត្តនៅតែបន្តការគាំទ្រ ក៏ដូចជានៅតែបន្តការគាំទ្រនូវការផលិតចម្រៀងរបស់លោក នឹងចេញនាពេលខាងមុខនេះផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

កូនប្រុសទាំងបី របស់លោក ព្រាប​ សុវត្ថិ
សុវត្ថិ សិរីវុឌ្ឍ
សុវត្ថិ សិរីវុឌ្ឍ
សុវត្ថិ សិរីវុឌ្ឍ
វិដេអូដែលលោកបានប្រកាស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ សិរីវុឌ្ឍ