ភ្នំពេញ៖ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ កំពុងជោគជ័យទាំងវិស័យចម្រៀង មុខជំនួញ ជាពិសេសគ្រួសារតែម្ដង។ ពិតណាស់ បើទោះបីតារារូបនេះរៀបការមកច្រើនឆ្នាំ តែទំនាក់ទំនងលោកនិងភរិយា នៅតែផ្អែមល្ហែម ហើយផ្ដល់ក្ដីស្រលាញ់ទៅគ្នាមិនចាញ់កាលពេលផ្ដើមស្នេហ៍ឡើយ។
លើសពីនេះទៅទៀត ពេលនេះលោក ព្រាប សុវត្ថិ ក៏មានកូនប្រុសបីនាក់ ហើយកូនប្រុសទាំងបីនាក់របស់តារារូបនេះសុទ្ធសឹងតែធំពេញកម្លោះគ្រប់គ្នាតែម្ដង។ ម្យ៉ាងវិញទៀត កូនៗរបស់តារារូបនេះក៏បានដើរតាមកន្លងរបស់ឪពុក ចូលក្នុងវិស័យចម្រៀង កំពុងទទួលបានការគាំទ្រខ្លាំងពីមហាជន ជាពិសេសមិត្តៗយុវវ័យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង គេដឹងថាលោក ព្រាប សុវត្ថិ ជាមេគ្រួសារដែលស្រលាញ់ភរិយានិងកូនៗបំផុត។ ក្នុងនោះដែរ កាលពីម្សិលមិញនេះជាថ្ងៃខួបកំណើតកូនប្រុសពៅ លោកបានរៀបចំធ្វើឡើងយ៉ាងសាមញ្ញ មានត្រឹមសមាជិកគ្រួសារ តែមើលទៅពោរពេញដោយក្ដីសុខ និងស្នាមញញឹម។
ជាមួយគ្នានេះដែរ ស្របពេលកំពូលតារារូបនេះបង្ហោះរូបជុំគ្រួសារ ក្នុងថ្ងៃកំណើតកូនប្រុសពៅ មានអ្នកលេងបណ្ដាញសង្គម និងហ្វេនជាច្រើនបានជូនពរ និងសរសើរពីជីវិតគ្រួសារតារារូបនេះគ្រប់គ្នា៕
សូមទស្សនារូបភាបខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]