ភ្នំពេញ៖ កាលពីពីរថ្ងៃមុននេះ អតីតតារាចម្រៀងនៅផលិតកម្មរស្មីហង្សមាស សុវត្ថិ សិរីវុឌ្ឍ បានចេញបទថ្មីមួយបទ យ៉ាងពីរោះ ក្រោយពីបានប្រកាសថា ខ្លួននឹងក្លាយជាតារាចម្រៀងឯករាជ្យវិញម្តង ដោយមិនបានជ្រកក្រោយឈ្មោះផលិតកម្មណាមួយឡើយ។
ដោយឡែក កូនប្រុសរបស់លោក ព្រាប សុវត្ថិ រូបនេះ បានធ្វើឲ្យអ្នកគាំទ្រក៏ដូចជាមហាជនមានការភ្ញាក់ផ្អើលជាមួយនឹងបទចម្រៀងមានចំណងជើងថា «Lonely» ដែលជាសមិទ្ធផលថ្មីនេះយ៉ាងខ្លាំងជាមួយបច្ចេកទេសថតវិដេអូ ក៏ដូចជាការប្រើប្រាស់សម្លេងច្រៀងរបស់តារាប្រុសវ័យក្មេងរូបនេះ ដែលធ្វើឲ្យបទចម្រៀងនេះមានលក្ខណៈល្អពិសេសខ្លាំងផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំណែកអ្នកគាំទ្រក៏បានសរសើរអំពីស្នាដៃថ្មីនេះខ្លាំងផងដែរ ដែលមើលទៅគឺទៅបច្ចេកទេសថតវីដេអូនិង ការច្រៀងគឺពិតជាមិនចាញ់បរទេសប៉ុន្មាននោះឡើយ៕
សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]