ភ្នំពេញ: ប្រិយមិត្ត និងបងប្អូនដែលតែងតែតាមដានសង្គមហ្វេស ប៊ុក ពិតជាបានស្គាល់ច្បាស់ នៅទំនាក់ទំនងស្នេហាខុសជំនាន់របស់អ្នកសិល្ប:មួយគូរ រវាងតារាចម្រៀងប្រុសវ័យក្មេងដ៏ស្រស់សង្ហា គឺលោក ថៃ អតិជាតិបុត្រ និងតារាសម្តែងដ៏ឆ្នើម គឺ កញ្ញា ដួង ម៉ានិច ដែលបានសាងជាចំណាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងបណ្តាញសង្គម ក៏ដូចជានៅក្នុងជួរអ្នកសិល្ប:តែម្តង។

ថៃ អតិជាតិបុត្រ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កញ្ញា ដួង ម៉ានិច

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ នៅក្នុងវីដេអូ Mukbang ញុាំអាហារជុំគ្នារវាងអ្នកទាំងពីរ បានធ្វើឲ្យហ្វេនៗកាន់តែផ្ទុះការភ្ញាក់ផ្អើល ចំពោះទំនាក់ទំនងស្នេហា ចាក់ទឹកមិនលិចរបស់អ្នកពីរ ហើយនៅក្នុង Caption នៃវីដេអូទៀតសោតក៏បានបង្ហោះយ៉ាងដូច្នេះថា៖

ថៃ អតិជាតិបុត្រ និងកញ្ញា ដួង ម៉ានិច
ថៃអាតិជាតិបុត្រ

ពាក្យដែលមានអត្ថន័យមួយឃ្លានេះ ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ហ្វេនៗ មកលើទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ ដោយមិនប្រកាន់អាយុ និងការរិះគន់មួយចំនួនពីសំណាក់មតិសាធារណជនមួយចំនួនឡើយ។

គួររំលឹកផងដែរថា ទំនាក់ទំនងស្នេហាខុសជំនាន់ដ៏សែនផ្អែមល្អែមរវាង ថៃ អាតិជាតិបុត្រ និងដួង​ ម៉ានិច ត្រូវបានលោកទម្លាយពីអារម្មណ៍ស្នេហារបស់លោក នៅក្នុងកម្មវិធី អញ្ចឹងហ្អេ រហូតដល់បានធ្វើឲ្យហ្វេនៗមានការកោតសរសៀរយ៉ាងខ្លាំងពីចំណងស្នេហារបស់លោក៕
ចង់ដឹងថាតើ បុត្រ និងម៉ានិច ស្វីតដល់កម្រិតណា សូមចូលរួមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

ថៃ អតិជាតិបុត្រ និងកញ្ញា ដួង ម៉ានិច
ថៃ អតិជាតិបុត្រ និងកញ្ញា ដួង ម៉ានិច
ថៃ អតិជាតិបុត្រ និងកញ្ញា ដួង ម៉ានិច
ថៃ អតិជាតិបុត្រ និងកញ្ញា ដួង ម៉ានិច
វីដេអូរបស់ថៃអតិជាតិ បុត្រ និង ដួងម៉ានិច 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច