ភ្នំពេញ៖ ទោះបីជាដកឃ្លាពីសិល្បៈ មួយរយៈមក រាជនីក្រមា​ កញ្ញា មាន សូនីតា នៅតែមានប្រជាប្រិយភាព និងទទួលកោតសើរសើរ មិនដាច់ពីមាត់ នូវសម្រស់តារាស្រីរូបនេះ ដែលបានបង្ហោះទៅលើបណ្តាញសង្គម ជារឿយៗ នូវរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង។

ជាក់ស្តែង កាលថ្មីៗនេះ នៅលើគណនី Sean Sithekun បានបញ្ចេញនូវកម្រងរូបភាពរបស់តារាស្រីរូបនេះ បានធ្វើឱ្យអ្នកគាំទ្រ ជាពិសេសនោះមហាជនចាប់អារម្មណ៍ជាខ្លាំង នៃការប្តូរស្ទាយ៍ ថតរូបនៅលើទូក បណ្តែតលើទន្លេជាមួយទេសភាពអគារខ្ពស់ស្កឹមស្កៃ នៃទីក្រុងភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៀតសោត យោងទៅតាមរូបភាពប៉ុន្នានសន្លឹកនេះ​ មាន សូនីតា បានស្លៀករ៉ូបពណ៌ខ្មៅ អមជាមួយអាវក្រៅឌិនពណ៌ទឹកមាស ពិតជាសាកសមស៊ីគ្នា ទៅនឹងស្ថានភាព ថ្ងៃកំពុងរៀបលិច ជាពិសេសរំលេចនូវស្បែកម៉ងខៃ ប្រែទៅជាទឹកមាស ពិតទាក់ទាញអស់ទាស់។

យ៉ាងណាមិញ នេះមិនមែនជាលើកទី ១​ ដែល រាជនីក្រមា​ បានការទាក់ទាញចំណាប់អារម្មណ៍បែបនេះ ត្រូវបានមហាជន ជាពិសេសនារី ៗ លាន់មាត់សរសើរពីរូបរាងស្តង់ដារបស់នាង​ ព្រោះវ័យជិតចូល ៣១ ឆ្នាំហើយ តែ តារាសម្តែងរូបនេះ នៅតែខ្ញង់ដដែល  ជាមួយភាពស្រស់ស្អាតរបស់នាង នៅតែមានមន្តស្នេហ៍ ទាក់ចិត្តមិនស្ទើរតែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា