ភ្នំពេញ៖ ទោះបីជាកំពូលតារាចម្រៀងស្រីល្បីឈ្មោះបោះសម្លេងអ្នកនាង ឱក សុគន្ធកញ្ញា បានសាងគ្រួសារ និងទទួលបានចំណងដៃកូនប្រុសគួរឲ្យស្រលាញ់ហើយក្តី អ្នកនាងនៅតែបានចេញបទចម្រៀងជាហូរហែរ និងនៅតែទទួលបានការគាំទ្រគួរឲ្យកត់សម្គាល់ ពីសំណាក់មហាជនផងដែរ។

ជាក់ស្តែង កាលពីប៉ុន្មានម៉ោងមុននេះ អ្នកមា៉ក់កូនមួយរូបនេះ​ បានធ្វើឲ្យមហាជន ជាពិសេសហ្វេនៗរបស់តារាចម្រៀងស្រីផ្ទាល់តែម្តង មានភាពប្លែកអារម្មណ៍ ក៏ដូចជាភ្ញាក់ផ្អើលជាខ្លាំងជាមួយទេពកោសល្យក្នុងការរ៉េបបទចម្រៀង មិនចាញ់ អ្នករ៉េបអាជីបនោះឡើយ ក្នុងបទចម្រៀងដែលទើបតែនឹងចេញមានចំណងជើងថា « Bad Boy អែបកៀន»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មិនទាន់បានប៉ុន្មាន វីដេអូចម្រៀងមួយនេះ​ទទួលបានការពេញចិត្តយ៉ាងពេញទំហឹង និងបានការចែករំលែករាប់ពាន់ដង នៅលើបណ្តាញសង្គម ជាមួយបទភ្លេងកន្រ្តាក់អារម្មណ៍ ជំនាញក្នុងការរ៉េប លាយឡំជាមួយឃ្លាឃ្លោកភាសាអង់គ្លេសយ៉ាងស្ទាត់ទៀតផងនោះ បានធ្វើឲ្យបទចម្រៀងរបស់តារាស្រីមួយនេះ​ ត្រូវបានគេឆាប់អារម្មណ៍យ៉ាងឆាប់រហ័សតែម្តង៕

ធ្លាប់តែច្រៀងសម្លេងពីរោះ បង្វែអារម្មណ៍មកស្តាប់បទរ៉េបម្តងថាឡូយកម្រិតណា!

សូមទស្សនាវីដេអូខាងក្រោម៖ 

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
« Bad Boy អែបកៀន» របស់ ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា