រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយពេលបានកសាងគ្រួសារ មានកូនតូចៗចំនួនពីរនិង មានភាពរវល់នឹងការរកស៊ីខ្លួនរួចមកតារាស្រី ឈិត សុជាតា បានបន្ធូរភាពមមាញឹកក្នុងវិថីសិល្បៈខ្មែរយ៉ាងខ្លាំង។ ដោយសារតែបែបនេះហើយ ទើបធ្វើឲ្យតារាស្រីជើងចាស់ សម្រស់ចាំរូបនេះ មិនសូវលេចមុខមាត់ក្នុងវិស័យកម្សាន្តរបស់កម្ពុជាក្នុងពេលបច្ចុប្បន្ន។
ទន្ទឹមនឹងការមិនសូវមមាញឹកក្នុងសិល្បៈបែបនេះហើយ ធ្វើឲ្យមហាជនជាច្រើនស្ទើរតែមុខមាត់របស់តារាស្រីរូបស្រស់ម្នាក់នេះបាត់ហើយ តែយ៉ាងណាក្តី ប្រសិនបើយើងងាកទៅមើលសម្រស់សព្វថ្ងៃវិញមុខមាត់របស់ តារាស្រី ឈិត សុជាតា ប្រែប្រួលមិនស្ទើរទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ថា មើលមួយភ្លែតសឹងតែមិនជឿភ្នែកថា នេះជាតារាស្រីរូបនេះបន្តិចឡើយ ដោយរូបរាង មុខមាត់របស់នាង ឥលូវនេះស្ទើរតែដូចនឹងតុក្កតា គួរឲ្យទាក់ភ្នែកខ្លាំងជាមួយនឹងទម្រង់មុខរាងពងក្រពើ ច្រមុះស្រួច ចិញ្ចើមខ្មៅក្រាស់ ភ្នែកសមនឹងច្រមុះមាត់បែបនេះ ពិតជាធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមិនស្ទើរទេ៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]