កម្សាន្ត៖ ពុកម៉ែ បងប្អូន ប្រាកជជាបានស្គាល់រួចមកហើយ តារាសម្តែងស្រី និង ជាម៉ូដែលដ៏ល្បីល្បាញមួយរូប នៅក្នុងប្រទេសកម្ពុជា គឺ កញ្ញា យ៉ែម ស្រីពេជ្រ។ មកទល់បច្ចុប្បន្ននេះ កេរ្តិ៍ឈ្មោះ និង ប្រជាប្រិយភាពរបស់តារារូបនេះ កាន់តែមានភាពល្បីល្បាញដោយសារតែស្នាដៃជាច្រើននៅលើវិថីសិល្បៈ ដោយក្នុងនោះដែរ នាងមានរាសីខ្ពស់ត្រដែតត្រូវប៉ាន់ជាមួយហាងឆេងថ្មី ដែលកញ្ញា នឹងមានវត្តមាននៅក្នុងរឿងមួយរបស់ផលិតកម្ម កថាជ័យភាពយន្ត ដែលខ្សែភាពយន្តនោះ គឺជាប្រភេទរឿងដែលឆ្លុះបញ្ចាំងពីតថភាពសង្គមជាក់ស្តែង ទាក់ទងនឹងស្ថានភាពនៃជំងឺកូវីដ១៩ ដែលកំពុងតែរីករាលនៅក្នុងប្រទេសកម្ពុជាយើង។
ដោយឡែក តាមរយៈវីដេអូឡាយប្រមាណ ១០នាទី នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោក អឹម ជីវ៉ា ដែលបានធ្វើការសម្ភាសន៍ យែ៉ម ស្រីពេជ្រ ដោយផ្ទាល់ នៅក្នុងនោះ កញ្ញា បានបង្ហើបបញ្ជាក់ឱ្យដឹងផងដែរថា ខ្លួននឹងមានវត្តមានក្នុងស្នាដៃថ្មីមួយ នៅក្នុងខ្សែភាពយន្តខ្នាតធំមួយដែលមានចំណងជើងថា «គ្រោះជីវិតកូវីដ១៩» ដោយបាននឹងកំពុងផលិតដោយផលិតកម្ម កថាជ័យភាពយន្ត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងវីដេអូសម្ភាសន៍ជាមួយលោក អឹម ជីវ៉ា តារារូបនេះ ក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះកញ្ញា កាន់តែមានភាពមមាញឹក និង សកម្មជាខ្លាំងនៅក្នុងវិស័យសិល្បៈ ជាពិសេសជាមួយ ខ្សែភាពយន្តខ្នាតធំនេះតែម្តង។ ក្នុងនោះដែរ កញ្ញាក៏បានបន្ថែមទៀតថា ខ្សែភាពយន្តនេះនឺងមានការថតបញ្ចប់នាពេលឆាប់ៗនេះ និង ត្រូវចាក់បញ្ចាំងនៅឆ្នាំនេះតែម្តង ដើម្បីឱ្យតម្រូវតាមទិដ្ឋភាពសាច់រឿងនៅក្នុងសង្គមបច្ចុប្បន្ននេះ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]