ភ្នំពេញ: ពុកម៉ែ បងប្អូន ​និងទស្សនិកជន ព្រមទាំងប្រិយមិត្ត និងហ្វេនៗទាំងអស់ពិតជាបានស្គាល់នូវ តារាចម្រៀងគូស្នេហ៍មួយគូរដ៏ល្បីលំដាប់ប្រទេស គឺ លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស ដែលអ្នកទាំងពីរ មិនត្រឹមតែមានសមត្ថភាព និងទេពកោសល្យតែប៉ុណ្ណោះទេ ប៉ុន្តែអ្នកទាំងពីរក៏មានសន្ទុះការគាំទ្រ ដែលទទួលបានប្រជាប្រិយខ្លាំងនៅក្នុងស្រទាប់យុវវ័យផងដែរ។

លោក ជី ដេវីត 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ នៅក្នុងគណនីហ្វេសប៊ុក របស់កញ្ញា ទេព បូព្រឹក្ស បានបង្ហោះរូបរបស់កញ្ញា និងជី ដេវីត ដែលត្រូវជាគូស្នេហ៍ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលរូបនោះ គឺថតតាំងតែពីនៅក្នុងកំឡុងឆ្នាំ២០១០មកម្ល៉េះ។

  កញ្ញា ទេព បូព្រឹក្ស

ការបង្ហោះរូបថតមួយសន្លឹកនេះ ក៏ទទួលបានការភ្ញាក់ផ្អើល និងផ្ទុះការសរសើរយ៉ាងខ្លាំងចំពោះសម្រស់របស់អ្នកទាំងពីរ កាលពីនៅក្មេង ដែលអ្នកទាំងពីរ មានសម្រស់ស្រស់ស្អាត មិនខុសពីពេលបច្ចុប្បន្នប៉ុន្មានទេ រីឯមហាជន ដែលជាហ្វេនៗរបស់ជី ដេវីត មួយចំនួនក៏បានបង្ហាញអារម្មណ៍ផងដែរថា Idol ខ្លួននៅតែស្គមដដែលរហូតមកទល់បច្ចុប្បន្ន។

លោក ជី ដេវីត កញ្ញា ទេព បូព្រឹក្ស ថតកាលពីឆ្នាំ២០១០

គួររំលឹកផងដែរថា ទាំង ដេវីត និងទេព បូព្រឹក្ស អ្នកទាំងពីរ សុទ្ធសឹងតែជាតារាចម្រៀងដែលមានសមត្ថភាព ជាពិសេសកាលពីពេលថ្មីៗនេះ អ្នកទាំងពីរក៏បានចេញបទចម្រៀងរ៉េប ម្នាក់មួយបទ បង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់ហ្វេនៗរបស់អ្នកទាំងពីរ៕

លោក ជី ដេវីត កញ្ញា ទេព បូព្រឹក្ស 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត