ភ្នំពេញ៖ កាលពីថ្មីៗនេះ បទចម្រៀង «ប៊យឡូយ» ដែលម្ចាស់សំនៀងដើម តារាចម្រៀង ខាន់ ជេមស៍និង​ ផលិតនិងដឹកនាំដោយ តារាចម្រៀង Original ម៉ា ច័ន្ទបញ្ញា ត្រូវបានផ្ទុះការគាំទ្រពីសំណាក់ទស្សនិកជនយ៉ាងច្រើនកុះករ គគ្រឹកគគ្រេងតែម្តង។

ដោយឡែក បទចម្រៀងមួយនេះគឺជាប្រភេទបទញ៉ាក់កន្ត្រាក់អារម្មណ៍ ដែលមានការបកស្រាយយ៉ាងពីរោះ ដោយតារាចម្រៀងជើងចាស់ ខាន់ ជេមស៍ និងថែមទាំងជាស្នាដៃនិពន្ធដោយ ម៉ា ច័ន្ទបញ្ញា ទៀត ដែលធ្វើឲ្យ MV នេះមានលក្ខណៈពិសេសថែមមួយកម្រិតទៀត ដោយមើលតាមសាច់ភ្លេងគឺចង់រាំតាមតែម្តង ចំណែកវីដេអូគឺមានលក្ខណៈច្បាស់ខ្លាំង រីឯការតុបតែងខ្លួនរបស់តួអង្គក៏មិនណយដែរ ដោយនេះគ្រាន់តែចេញឈុតខ្លី Trailer ប៉ុណ្ណោះ ប៉ុន្តែគឺមានសម្លេងគាំទ្រខ្លាំងពីសំណាក់មហាជនបាត់ទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណែកអ្នកគាំទ្រវិញក៏សរសើរដល់សំនៀងដ៏ពីរោះនិង ទឹកដៃនិពន្ធ របស់តារាចម្រៀង ដ៏មានទេពកោសល្យទាំងពីរនេះ ដែលបានធ្វើចម្រៀងដែលមានគុណភាព សម្រាប់បម្រើអារម្មណ៍បងប្អូនអ្នកគាំទ្រផងដែរ៕

សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖

ម៉ា ច័ន្ទបញ្ញា
ម៉ា ច័ន្ទបញ្ញា
ខាន់ ជេមស៍
ខាន់ ជេមស៍
សកម្មភាពបទចម្រៀង 
សកម្មភាពបទចម្រៀង 
សកម្មភាពបទចម្រៀង 
សកម្មភាពបទចម្រៀង 
វីដេអូបទ«ប៊យឡូយ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាន់ ជេមស៍