ភ្នំពេញ៖ កាលពីម្សិលមិញ តារាចម្រៀង នេន ទុំ និងកំពូលតារាអាយ៉ៃឆ្លងឆ្លើយលោក ព្រហ្មម៉ាញ បានបញ្ចេញបទចម្រៀងថ្មីរួមដែលមានចំណងជើងថា «ពូក្មួយចង់បានប្រពន្ធ» ដែលទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកផងដែរ។
ដោយឡែក តារាទាំងពីរដួងនេះ បានធ្វើការបង្ហើរសំនៀងយ៉ាងពីរោះមានទឹកដមនិង សម្តែងបានយ៉ាងល្អនៅក្នុងវីដេអូបទចម្រៀងនេះ ដោយរួមទាំងក្បាច់រាំវង់ប្រពៃណីខ្មែរផងដែរ ចំពោះទីតាំងគឺមានលក្ខណៈច្នៃប្រឌិត ដោយមានទេសភាពវាលស្រែខៀវខ្ចី ធ្វើឲ្យទស្សនិកកាន់តែមានអារម្មណ៍ស្រស់ស្រាយមួយកម្រិត ក្រោយពីបានទស្សនាបទនេះរួចហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំណែកអ្នកគាំទ្រក៏នាំគ្នាសរសើរអំពីស្នាដៃបទចម្រៀង របស់លោក នេន ទុំនិង លោក ព្រហ្មម៉ាញ ដែលបានបញ្ចេញបទថ្មីយ៉ាងពីរោះរណ្តំចិត្ត ដែលធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍សប្បាយចិត្តដូច្នេះផងដែរ៕
សូមទស្សនារូបភាពនិង វីដេអូខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]