ភ្នំពេញ: តារាចម្រៀងដ៏ល្បីល្បាញលំដាប់ប្រទេស អ្នកនាង ឱក សុគន្ធ កញ្ញា ដែលពុកម៉ែ បងប្អូន បានស្គាល់ថាជាតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពមួយរូបផងដែរនោះ ក្រោយពីបានរៀបអាពាហ៍ពិពាហ៍ និងទទួលបានចំណងដៃអាពាហ៍ពិពាហ៍ជាកូនប្រុសម្នាក់រួចមក ហ្វេនជាពិសេសប្រិយមិត្តដែលជាអ្នកនិយមគាំទ្រអ្នកនាង បានសង្កេតឃើញថា សុភមង្គលនៅក្នុងក្រុមគ្រួសាររបស់អ្នកនាង កាន់តែមានភាពផ្អែមល្អែមខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ យោងតាមគណនី Instagram របស់ស្វាមីអ្នកនាងឱក សុគន្ធកញ្ញា បានបង្ហោះសារចាក់សោតមួយឃ្លា ដោយបានសរសេរយ៉ាងដូច្នេះថា:
ក្រោយពេលបានឃើញសាររបស់ប្តីអ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះយ៉ាងដូច្នេះ ស្រាប់តែមានហ្វេនៗមួយចំនួនបានចូលខមិន បង្ហាញពីអារម្មណ៍ និងសរសើរពីចំណងអាពាហ៍ពិពាហ៍ដ៏សែនស្វីតរបស់អ្នកទាំងពីរជាហូរហែផងដែរ។
គួររំលឹកផងដែរថាអ្នកនាង ឱក សុគន្ធកញ្ញា បានរៀបការជាមួយស្វាមី លោកសុខលី ដែលជាប្អូនប្រុសរបស់ចាងហ្វាងផលិតកម្មហង្សមាស ចាប់តាំងពីឆ្នាំ២០១៩ ដែលគិតមកទល់បច្ចុប្បន្នមានរយ:ពេលប្រមាណជាជាង៣ឆ្នាំទៅហើយ៕
ចង់ដឹងឲ្យកាន់តែច្បាស់ ថាតើអ្នកទាំងពីរស្វីតដល់កម្រិតណា សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]