ភ្នំពេញ: កញ្ញា ដួង ម៉ានិច ដែលពុកម៉ែ បងប្អូន និងប្រិយមិត្ត បានស្គាល់ថា កញ្ញាជាតារាស្រីម្នាក់ដ៏មានសមត្ថភាព និងទេពកោសល្យដ៏ជំនាញក្នុងការសម្តែងគ្រប់ទម្រង់ផងដែរនោះ កាលពីពេលថ្មីៗនេះ ក្នុងឱកាសដែលកញ្ញាបានមានឱកាសក្នុងការគ្រងឈុតទេពធីតាសង្រ្កានឆ្នាំថ្មីផងដែរនោះ បានធ្វើឲ្យមហាជនផ្ទុះការគាំទ្រដល់រូបកញ្ញា ដួង ម៉ានិចជាខ្លាំង ចំពោះការគ្រងឈុតដ៏ស្រស់ស្អាតមួយនេះ។ យ៉ាងណាមិញ នៅក្នុងគណនី Instagram របស់កញ្ញា ក្នុងពេលដែលកញ្ញា បានថ្លែងប្រាប់ពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកនាង ប្រាប់ដល់ហ្វេនៗនិងមហាជនផងដែរនោះ កញ្ញាដួង ម៉ានិចបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖
គួររំលឹកផងដែរថា ចំពោះមហាសង្ក្រាន្តឆ្នាំថ្មី នឹងរំកិលចូលមកដល់នៅវេលាម៉ោង ០៤:០០នាទីព្រហាម (យាមទី៧) នៅថ្ងៃពុធ ៣កេីត ខែពិសាខ ដែលត្រូវនឹងថ្ងៃទី១៤ ខែ មេសា គ្រិស្តសករាជ ២០២១។ ចំពោះទេពធីតាព្រះថ្មីទ្រង់មានព្រះនាមថា មណ្ឌាទេវី ភក្សាហារ(អាហារ) សោយសប្បិ ឬ( ទឹកដោះថ្លា) កិរិយា ទ្រង់ផ្ទុំបិតព្រះនេត្រ សំពត់ពស្ត្រា អម្ពរពណ៌អន (ខៀវព្រលែត ឬផ្ទៃមេឃស្រាល) ព្រះកាណ៌ ទ្រង់លម្អព្រះកាណ៌ដោយសៀតផ្កាចម្ប៉ា អាភរណ:(អាវុធ) ទ្រង់ពាក់កែវពិទូរ្យ (ពេជ្រភ្នែកឆ្មា) កេតនភណ្ឌ ព្រះហស្ថស្តាំទ្រង់ ម្ជុល ព្រះហត្ថឆ្វេងទ្រង់ ឈេីច្រត់ និងមានពាហន:ជា សត្វគទ្រភ (សត្វលា)ផងដែរ៕
សូមបព្ជាក់ផងដែរថា ការគ្រងឈុតទេពធីតាសង្រ្កានរបស់កញ្ញា ដួង ម៉ានិចនេះ គឺគ្រាន់តែជាការថតម៉ូតឲ្យសំអាងការមួយឈ្មោះថា ភួង ម៉ាល័យ មិនមែនជាបេក្ខភាពផ្លូវការរបស់ស្ថានីយទូរទស្សន៍ទទក ដែលប្រារព្ធជារៀងរាល់ឆ្នាំនោះឡើយ៕
ខាងក្រោមនេះ ជារូបភាពរបស់កញ្ញា ដួង ម៉ានិច សូមចូលរួមទស្សនារូបខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]