ភ្នំពេញ: តារាចម្រៀងដ៏ល្បីឈ្មោះ លោក នីរតនា ដែលពុកម៉ែ បងប្អូន និងប្រិយមិត្តទស្សនិកជនខ្មែរទូទាំងប្រទេសបានស្គាល់ថា លោកធ្លាប់ជាអតីតម្ចាស់ជ័យលាភីពានរង្វាន់ Cambodia Idol កាលពីពេលកន្លងទៅនោះ ខណ:ពេលដែលលោកបានរៀបការរួច ប្រជាប្រិយភាព និងសន្ទុះនិងការគាំទ្រលើលោករូបពីសំណាក់ហ្វេនៗក៏មានច្រើនណាស់ដែរ រីឯចំណែកចំណងអាពាហ៍ពិពាហ៍របស់លោក ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តដែលជាអ្នកនិយមគាំទ្រលោកផ្ទាល់តែម្តង។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ក្នុងឱកាសនៃពិធីខួបកំណើតគម្រប់ខួប១ឆ្នាំរបស់កូនស្រីលោក គេសង្កេតឃើញថា មានការរៀបចំ តុបតែងលម្អយ៉ាងមានសោភ័ណភាព ពិសេសគឺឃើញថា លោកនីរតនា ភរិយារបស់លោក និងកូនស្រីដ៏សែនខូត មានទឹកមុខសប្បាយរីករាយ ប្រកបដោយសុភមង្គលយ៉ាងខ្លាំង រហូតធ្វើឲ្យហ្វេនៗមានចំនួនបានបង្ហាញអារម្មណ៍សរសើរដល់ចំណងអាពាហ៍ពិពាហ៍ដ៏ផ្អែមល្អែមរបស់អ្នកទាំងពីរ។ លោកក៏បានបញ្ចេញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់លោក តាមរយ:គណនីហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោកយ៉ាងដូច្នេះថា៖

គួររំលឹកផងដែរថា ក្រោយពីលោក នីរតនា បានរៀបអាពាហ៍ពិពាហ៍ជាមួយនិងភរិយាដ៏ស្រស់ស្អាតរបស់លោករួច លោកក៏ទទួលបានចំណងដៃអាពាហ៍ពិពាហ៍នូវកូនស្រីដ៏ស្រស់ស្អាតម្នាក់ផងដែរ។
ចង់ដឹងថាតើ ថ្ងៃខួបកំណើតរបស់កូនស្រីនីរតនា មានភាពសប្បាយ និងប្រកបដោយសុភមង្គលយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]