ភ្នំពេញ៖ លោក នេន ទុំ គឺជាតារាសម្តែងជើងចាស់មួយរូបដែល ដែលចូលចិត្តច្រៀងបទសម័យថ្មីលាយឡំនឹង សម័យបុរាណ ដែលធ្វើឲ្យទស្សនិកជនមិនថាចាស់មិនថាក្មេងៗ គឺសុទ្ធតែចូលចិត្តស្តាប់បទចម្រៀងរបស់តារាចម្រៀងមួយរូបនេះជានិច្ច។

ជាការពិតណាស់ កន្លងតារាប្រុសរូបនេះ តែងតែ ព្យាយាមធ្វើបទចម្រៀងពីរោះៗ របៀបញ៉ាក់​ រាំវង់ បែបសប្បាយៗ ដោយកម្រនឹង ចេញបទបែបកម្សត់ណាស់ ប៉ុន្តែចូលដល់ថ្ងៃនេះ លោកបានចេញបទមច្រៀងតាមបែបកម្សត់ ដែលរៀបរាប់អំពីម្តាយ ដែលមានអត្ថន័យចាក់ដោតខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្នុងថ្ងៃទិវាសិទ្ធិនារី ៨មីនា នេះ លោក នេន ទុំ បានធ្វើបទចម្រៀងមួយដែលចំណងជើងថា​ «កូនស្រលាញ់ម៉ែ» រៀបរាប់អំពីជីវិតម្តាយគ្រប់រូបនៅក្នុងសង្គមពិត ដែលមានបន្ទុកធ្ងន់ត្រូវចិញ្ចឹមបីបាច់កូនៗ​ តាំងពីផ្គត់ផ្គង់លុយកាក់ សុខចិត្តលំបាកខ្លួនឯងដោយ មិនឲ្យកូនលំបាក តាំងពីកូននៅក្មេងរហូតដល់កូនធំពេញវ័យផងដែរ។

យ៉ាងណាមិញ បទចម្រៀងនេះ គឺមានអត្ថន័យចាក់ដោតនិង មានទាំងបង្កប់នូវអត្ថន័យអប់រំដល់កូនៗ ឲ្យចេះគោរពស្រលាញ់ម្តាយនិង តបស្នងឲ្យដូចនូវអ្វីដែល លោកធ្លាប់បានធ្វើចំពោះកន្លងមក៕

សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖

នេន ទុំ 
នេន ទុំ 
នេន ទុំ 
រូបភាពបទចម្រៀង «កូនស្រលាញ់ម៉ែ»
រូបភាពបទចម្រៀង «កូនស្រលាញ់ម៉ែ»
វីដេអូបទចម្រៀង«កូនស្រលាញ់ម៉ែ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នេនទុំ