ភ្នំពេញ: អ្នកនាង ឱក សុគន្ធកញ្ញា ដែលប្រិយមិត្ត និងពុកម៉ែ បងប្អូន ព្រមទាំងទស្សនិកជនទូទាំងប្រទេសបានស្គាល់ថា អ្នកនាងជាសិល្បការិនីចម្រៀងស្រីមួយរូប ដ៏មានភាពល្បីល្បាញម្នាក់នៅក្នុងពិភពសិល្ប:ខ្មែរនោះ កាលពីពេលថ្មីៗនេះ នៅអំឡុងពេលនៃការប្រគំតន្រ្តីមួយប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍ រស្មីហង្ស មាស និងក្នុងឱកាសនៃទិវាសិទ្ធិនារីអន្តរជាតិ៨មីនាផងនោះ អ្នកនាងបានបង្ហាញចំណាប់អារម្មណ៍របស់អ្នកនាងចំពោះអ្នកម្តាយជាទីស្រលាញ់ដោយបានផ្ញើសារជូនពរដល់អ្នកម្តាយ ភ្ជាប់ដោយទឹកភ្នែកយ៉ាងរលីងរលោងយ៉ាងដូច្នេះថា៖
បន្ទាប់ពីបានពោលពាក្យពេចន៍ជូនពរដ៏មានន័យ ភ្ជាប់ដោយមនោសញ្ចេតនារវាងអ្នកនាង និងអ្នកម្តាយផ្ទាល់រួចមក រឿងរ៉ាវដ៏កម្សត់នេះ បានធ្វើឲ្យហ្វេនៗដែលជាអ្នកគាំទ្រអ្នកនាង សឹងតែទប់ទឹកភ្នែកមិនបាន ចងតែហូរទឹកភ្នែកតាមអាយដលខ្លូន ព្រោះឆាកជីវីត និងការរៀបរាប់របស់អ្នកនាងផ្ទាល់មានភាពកំកម្សត់ រហូតសូម្បីតែពិធីករ និងពិធីការិនីក៏ស្លុតចិត្តទៅតាមនិងដែរ។
យ៉ាងណាមិញ គូររំលឹកផងដែរថា ចំពោះខ្សែជីវិតរបស់អ្នកនាង ឱក សុគន្ធកញ្ញា មហាជនបានដឹងរួចមកហើយថា គ្រួសាររបស់អ្នកនាងបានបែងបាក់ដោយអ្នកនាងត្រូវរស់នៅជាមួយម្តាយ ខណ:ដែលចំណងអាពាហ៍ពិពាហ៍រវាងម្តាយ និងលោកឪពុករបស់អ្នកនាងត្រូវបានប្រេះឆា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]