ភ្នំពេញ: លោក ដួង វីរ:សិទ្ធិ ដែលពុកម៉ែ បងប្អូន និងទស្សនិកជនបានស្គាល់ថា ជាតារាចម្រៀងប្រុសម្នាក់ ដែលមានសមត្ថភាព និងទេពកោសល្យ ព្រមទាំងមានទឹកដមសម្លេងដ៏ស្រទន់ ក្រអួនក្រអៅដក់ជាប់នៅក្នុងដួងចិត្តរបស់អ្នកដែលតែងតែនិយមតាមដានស្តាប់ និងគាំទ្រនៅរាល់ទាំងបទចម្រៀងរបស់លោកនោះ ថ្មីៗនេះ ក្រោយពីលោកបានធ្វើការផ្លាស់ប្តូរកុងត្រាមកកាន់ផលិតកម្មថ្មី យើងសង្កេតឃើញថា លោកមានសន្ទុះនៃការគាំទ្រយ៉ាងកក្រើក ពីសំណាក់ហ្វេនៗរបស់លោក ជាពិសេសគឺបូករួមទាំងប្រជាជនគ្រប់ស្រទាប់វណ្ណ: ដែលជាអ្នកនិយមគាំទ្រ នៅរាល់ទាំងស្នាដៃរបស់លោកផ្ទាល់តែម្តង។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ នៅក្នុងគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មរាម បានបញ្វេញនូវវីដេអូចម្រៀងដំបូងរបស់លោក ដួង វីរ:សិទ្ធិ ដែលមានចំណងជើងថា បទ«ឆ្នេរអនុស្សារ» ដែលត្រឹមតែរយ:ពេលជាង២៤ ម៉ោងសោះ ចម្រៀងដំបូងដ៏សែនពីរោះរបស់លោក ដួង វីរ:សិទ្ធិ នេះមានអ្នកចូលទស្សនាលើគណនីយូធូបរបស់ផលិតកម្ម រហូតទៅដល់៦២ពាន់ដង ដែលនេះក៏ជាកំណត់ត្រាមួយដ៏គួរឲ្យកត់សម្គាល់ផងដែរ៕
ចង់ដឹងថាតើ បទថ្មីរបស់លោក ពិរោះយ៉ាងណានោះ សូមទស្សនាវីដេអូចម្រៀង និងរូបភាពខាងក្រោម៖




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]