ភ្នំពេញ៖ យោងទៅតាមទំព័រ ហ្វេសប៊ុកផ្លូវការរបស់ CamID ដែលបានបង្ហោះពីវីដេអូមួយទាក់ទងនឹងសកម្មភាពថតក្រោយឆាក របស់កញ្ញា រ៉េត សារីតា កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ នេះ មើលទៅមានលក្ខណៈប្លែកៗគួរឲ្យចាប់អារម្មណ៍។ កញ្ញាបានបង្ហាញពីភាពប៉ិនប្រសព្វ ការអត់ធ្មត់ព្យាយាម និងភាពល្អឥតខ្ចោះរបស់កញ្ញានៅក្នុងប្លង់ថតជាច្រើនប្លង់ ដែលអ្នកដឹកនាំតម្រូវឱ្យគាត់ថត ទោះប្លង់ថតនីមួយៗទាមទារឲ្យកញ្ញាបញ្ចេញស្តាយ៍ប្លែកៗ មើលទៅមានភាពលំបាកខ្លាំង ហើយតម្រូវឱ្យថតប្លង់មួយដដែលៗជាច្រើនដង និងមានជំនួយពីក្រុមការងារដឹកនាំ ដើម្បីសម្រេចប្លង់មួយនោះ។

សកម្មភាពពេលថត
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពពេលថត

អ្នកអាចតាមដានទស្សនាវីដេអូបង្ហាញពីសកម្មភាពរបស់កញ្ញានៅខាងក្រោម ថាវាមានភាពប្លែកគួរឱ្យចាប់អារម្មណ៍ដល់កម្រិតណា?

វីដេអូ 

កញ្ញាបានប្រាប់ឲ្យដឹងថា ការថតមួយនេះពិតជាមានផលលំបាកច្រើន ជាពិសេសទៅលើស្តាយ៍ និងប្លង់ថត  ព្រោះប្លង់មួយចំនួនតម្រូវឲ្យកញ្ញាបង្ហាញពីភាពបត់បែនរបស់កញ្ញា ប៉ុន្តែកញ្ញាពិតជាសប្បាយចិត្ត មានមោទនភាព  និងមានភាពជឿជាក់នៅពេលដែលបញ្ចប់ការងារថតមួយនេះ ហើយសង្ឃឹមថាប្រិយមិត្តទាំងអស់គ្នានឹងពេញចិត្តនឹងស្តាយ៍ថតទាំងនេះ ដូចកញ្ញាដែរ។

កាន់តែពិសេសនោះគឺ វីដេអូដែលកញ្ញាកំពុងតែថតនេះ ជាវីដេអូណែនាំអំពីកម្មវិធីទូរស័ព្ទដ៏អស្ចារ្យមួយ ដែលបើកដំណើរការនៅក្នុងទីផ្សារកម្ពុជានេះហើយ។ តើកម្មវិធីទូរស័ព្ទនេះអស្ចារ្យដល់កម្រិតណា? កម្មវិធីទូរស័ព្ទនេះមានឈ្មោះថា Super App CamID ជាកម្មវិធីទូរស័ព្ទមួយដែលអាចឱ្យប្រិយមិត្តមើលរឿងភាគ ខ្សែភាពយន្ត និង វីដេអូកំសាន្តនានា របស់ប្រទេសថៃ ចិន កូរ៉េ សហរដ្ឋអាមេរិច និងប្រទេសជាច្រើនទៀត ដោយឥតគិតថ្លៃ។ 

អ្នកអាច Download កម្មវិធី Super App CamID ឥឡូវនេះបាន តាមរយៈ AppStore និង PlayStore ឬតាមរយៈ Link មួយនេះ http://onelink.to/szy8yd  ឬក៏អាចស្កេន QR Code ខាងក្រោម ដើម្បី Download កម្មវិធី Super App CamID បាន។

QR Code
សកម្មភាពពេលថត
សកម្មភាពពេលថត
សកម្មភាពពេលថត
សកម្មភាពពេលថត
សកម្មភាពពេលថត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត សារីតា