ភ្នំពេញ៖ ក្រោយពីមានផ្ទុះការឆ្លងកូវីដ១៩ ពីក្នុងផលិតកម្មរស្មីហង្សមាសរួចមក តារាចម្រៀង នី រតនា ក៏បានធ្វើតេស្តកូវីដ១៩លើកទី១រួចហើយ ដោយលទ្ធផលទើបនឹងទទួលបានកាលពីម្សិលមិញនេះឯង។

ដោយឡែក តារាប្រុសរូបនេះ បានបង្ហាញនៅក្នុងហ្វេសប៊ុកថា តេស្តកូវីដ១៩លើកទី១របស់លោកគឺអវិជ្ជមាន ដែលបញ្ជាក់ថាលោកមិនមានវីរុសនេះឡើយ ប៉ុន្តែទោះបីជាយ៉ាងក៏ត្រូវការនៅដាច់ដោយឡែកគ្រប់រយៈពេល១៤ថ្ងៃ រង់ចាំការធ្វើតេស្តលើកទី២ ដើម្បីធានាអះអាងថាលោក គ្មានវីរុសប្រភេទនេះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញនី រតនា បានបញ្ជាក់ថា សុខភាពលោកនិង ក្រុមគ្រួសារលោកនៅល្អធម្មតាមិនមានអ្វីគួរឲ្យកត់សម្គាល់ឡើយ ក្រៅពីទៀតលោក ក៏បានសំណូមឲ្យប្រជាជនទាំងអស់គ្នាមានការប្រុងប្រយ័ត្នទាំងគ្នាផងដែរ ដើម្បីបញ្ឈប់នូវការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩នេះបន្តទៀតនិង ចុងក្រោយលោកក៏បានជូនពរដល់សិល្បករ ក៏ដូចជាប្រជាជនខ្មែរដែលកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ឲ្យឆាប់ជាសះស្បើយឆាប់បានត្រឡប់ទៅគេហដ្ឋានទាំងអស់គ្នា៕

សូមចូលទស្សនារូបភាពខាងក្រោម៖

នី រតនា
នី រតនា
នី រតនា
នី រតនា
នី រតនា
សារដែលនី រតនា បានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា