ភ្នំពេញ: ក្រោយមានការផ្ទុះករណីវិជ្ជមានកូវីដ១៩ នៅក្នុងរង្វង់អ្នកសិល្ប: ព្រមទាំងតារាល្បីៗជាច្រើនរូបរួចមកហើយនោះ អ្នកដែលជាប់ពាក់ព័ន្ធទៀតសោតក៏ត្រូវបានក្រសូង និងក្រុមគ្រូពេទ្យជំនាញស្នើសុំឲ្យមានការធ្វើចត្តាឡឺស័កនៅផ្ទះ ចៀសវាងការដើរចេញក្រៅផ្ទះ ដែលបង្កឲ្យមានការឆ្លងរីករាលដាលខ្លាំង។
យ៉ាងណាមិញ ងាកមកមើល អ្នកនាង ឱក សុគន្ធកញ្ញា ដែលប្រិយមិត្ត ពុកម៉ែ បងប្អូន ទស្សនិកជនបានស្គាល់ថា អ្នកនាងជាកំពូលតារាចម្រៀងប្រចាំផលិតកម្មហង្សមាសមួយរូបនោះ ក៏ត្រូវបានតម្រូវឲ្យធ្វើចត្តាឡឺស័កនៅផ្ទះ ដើម្បីបង្ការការឆ្លងដោយយថាហេតុណាមួយផងដែរ។ ថ្មីៗនេះ ក្រោយតេស្តលើកទី១ អវិជ្ជមានកូវីដ១៩រួចមក អ្នកនាង ឱកសុគន្ធកញ្ញា និងនៅថ្ងៃទី៧នៃការធ្វើចត្តាឡឺស័កនេះ ក៏បានបង្ហោះសារនៅលើគណនីហ្វេសប៊ុក របស់ខ្លួនដោយរៀបរាប់ប្រាប់ពីអាការ:របស់ខ្លួនដូច្នេះថា៖
គួររំលឹកផងដែរថា ក្នុងខណ:ពេលដែលស្ថាប័នហង្សមាស មានអ្នកសិល្ប:ជាច្រើន ដូចជាលោកណុប ប៉ាយ៉ារិទ្ធិ អ្នកនាង សុគន្ធ នីសា អ្នកនាង ចាន់កែវនិមល ព្រមទាំង កញ្ញា វីឌីណែត ផងដែរនោះ ត្រូវបានក្រុមគ្រូពេទ្យរកឃើញថា មានវិជ្ជមានកូវីដ១៩ ខណ:អ្នកដែលជាប់ពាក់ព័ន្ធផ្សេងទៀតកំពុងធ្វើចត្តាឡឺស័ក៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]