កម្សាន្ត៖ ពុកម៉ែបងប្អូនប្រាកដជ្រាបរួចហើយ អំពីមរណភាពភរិយារបស់តារាចម្រៀងជើងចាស់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយត្រូវជាម្តាយបង្កើតរបស់កំពូលតារាចម្រៀងមួយរូប ប្រចាំផលិតកម្មហង្សមាស កញ្ញា វី ឌីណែត ខណៈដែលភរិយារបស់លោកតា ហួរ ឡាវី កំពុងសម្រាកព្យាបាលកូវីដ១៩ នៅមន្ទីរពេទ្យ តែមិនបានប៉ុន្មានផង ស្រាប់ទទួលបានដំណឹងថា ភរិយាតារាចម្រៀងរូបនេះ បានទទួលមរណភាពនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នេះ។
ដោយឡែក កាលមួយម៉ោងមុនទទួលបានដំណឹងអំពីមរណភាពរបស់ភរិយា កំពូលតារាចម្រៀងជើងចាស់ លោកតា ហួរ ឡាវី ធ្លោយមាត់ពោលពាក្យដោយក្តីក្តុកក្តុលអន្លង់អន្លោច នៅលើបណ្តាញសង្គមហ្វេសប៊ុកបែបដូច្នេះថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរ លោកតា ហួរ ឡាវី មិនមានវិជ្ជមានកូវីដ១៩ ក្រោយពីកញ្ញា វី ឌីណែត និង ភរិយា បានកើតជំងឺដ៏កាចសាហាវមួយនេះ រហូតឈានដល់ភរិយារបស់លោក បានទទួលមរណភាព បន្ទាប់ពីត្រូវបានបញ្ជូនទៅសង្គ្រោះនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់៕
ដើម្បីជ្រាបកាន់ច្បាស់ សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]