កម្សាន្ត៖ កាលពីថ្ងៃទី១២​ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញនេះ ជាថ្ងៃនៃការប្រគុំតន្ត្រីដ៏អស្ចារ្យរបស់តារាចម្រៀងរ៉េប លោក G-Devith ដែលចូលរួមដោយអ្នកគាំទ្រយ៉ាងច្រើនកុះករ។ ជាមួយគ្នានោះ លោកបានច្រៀងចម្រៀងថ្មី ដែលទើបនឹងចេញរបស់ខ្លួន ដែលមានចំណងជើងថា ឱ! សង្សារបងហ្អេីយ។

 G-Devith 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលធ្វើឲ្យអ្នកគាំទ្រស្រែកស្ទើបែកឆាកនោះគឺ លោក ហួរ ឡាវី បានបង្ហាញវត្តមាន ចេញមកច្រៀងបទចម្រៀងមួយនេះ ជាមួយនឹងតារារ៉េបរូបនេះលើឆាកប្រគុំតន្ត្រីនេះ។ ជាពិសេស តារាចម្រៀងជើងចាស់រូបនេះ បានច្រៀងយ៉ាងពីរោះ ស្ដាប់ហើយធ្វើឲ្យអារម្មណសប្បាយរីករាយ។

 G-Devith 

តាមរយៈការបង្ហោះវីដេអូនៅក្នុងផេកអ្នកគាំទ្របានបង្ហាញឲ្យឃើញពីសកម្មភាពការសម្ដែងបទចម្រៀងរួមគ្នារបស់តារាចម្រៀងទាំងពីរ យ៉ាងអស្ចារ្យ អ្នកមិនបានមើល ប្រាកដជាគួរឲ្យស្ដាយ។ គួរបញ្ជាក់ផងដែរថា នេះជាលើកដំបូងហើយដែល លោក ហួរ ឡាវី ចាប់ដៃគូចេញចម្រៀងជាមួយតារាចម្រៀងសម័យ ដោយតារារ៉េប G-Devith ជាអ្នកដំបូង ហើយទទួលបានការគាំទ្រខ្លាំងយ៉ាងនេះ ពិតជាគួរឲ្យសរសើរមែនទែន៕ 

 G-Devith និង លោក ហួរ ឡាវី

ប្រភព៖ DitWay Forever 

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត