កម្សាន្ត៖ ប្រិយមិត្តច្បាស់ជាដឹងហើយថា តារាចម្រៀងរ៉េបដ៏ល្បីល្បាញលោក ជី ដេវីត តែងតែនាំយកនូវវប្បធម៌របស់ខ្មែរបង្ហាញតាមរយៈចម្រៀងរបស់លោក។ មិនតែប៉ុណ្ណោះ លោកតែងតែបង្កើតប្រវត្តិសាស្ត្រជាមួយនឹងតន្ត្រីសម័យដែលលាយឡំជាមួយនឹងសិល្បៈបុរាណគួរឲ្យកោតសរសើរ។

ជី ដេវីត
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ តារាប្រុសរូបនេះ ត្រៀមខ្លួននឹងបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ខ្លួនមួយទៀត ជាមួយនឹងការអញ្ចើញតារាចម្រៀងជើងចាស់ លោក ហួ ឡាវី រួមគ្នាក្នុងចម្រៀងថ្មីមួយបទ។ នេះដោយយោងទៅតាមការបង្ហោះសារ និង រូបភាពរបស់ ជី ដេវីត ជាមួយគ្នានឹងតារាចម្រៀងរូបនេះនៅក្នុងបន្ទប់ធ្វើចម្រៀង។

ជី ដេវីត

បើទោះបីជាយ៉ាងណាក៏ដោយ យើងមិនទាន់ដឹងច្បាស់នោះឡើយថា ជី ដេវីត នឹងមានអ្វីថ្មីប្លែកជូនទៅដល់អ្នកគាំទ្រ យើងឃើញត្រឹមតែតម្រុយប៉ុណ្ណោះ។ តាមរយៈការបង្ហោះនេះផងដែរ បានធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តមានការំពឹងយ៉ាងខ្ពស់ថាពួកគេនឹងបានឃើញ ជី ដេវីត និង លោក ហួ ឡាវី ចាប់ដៃគ្នាច្រៀងចម្រៀងមួយយ៉ាងអស្ចារ្យ៕ 

ជី ដេវីត
ជី ដេវីត និង លោក ហួ ឡាវី 
ជី ដេវីត និង លោក ហួ ឡាវី 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហួ ឡាវី