កម្សាន្ត៖ ប្រិយមិត្តជាច្រើន ប្រាកដជាបានជ្រាបរួចមកហើយ ពីស្នាដៃរបស់កំពូលវីរៈសិល្បករជើងចាស់ លោក ហួ ឡាវី។ ដោយរូបលោកបានសាងភាពល្បីល្បាញ តាមរយៈការច្រៀងបទចម្រៀងយ៉ាងពីរោះ និងស្នាដៃជាច្រើនទៀត សុទ្ធតែទទួលបានការគាំទ្រពីមហាជន។
លើសពីនេះទៅទៀត ថ្មីៗនេះគេដឹងថា លោក ហួ ឡាវី បានចាប់ដៃគ្នាជាមួយតារាចម្រៀងលោក ងួន ចាន់ដេវីត ដើម្បីផលិតបទចម្រៀងមួយរួមគ្នាផងដែរ។ ហើយដំណឹងមួយនេះ ត្រូវបានមហាជន រួមទាំងហ្វេនជាច្រើន បានសម្ដែងការត្រែកអរ និងរីកករាយជាខ្លាំងគ្រប់ៗគ្នាតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ បន្ទាប់ពីផ្ដល់ដំណឹងថា សិល្បករទាំងពីរូបនេះសហការណ៍ផលិតចម្រៀងរួមគ្នា មុននេះលោក ងួន ចាន់ដេវីត ទើបង្ហោះវីដេអូខ្លីមួយ បង្ហោះពីបទថ្មីដែលច្រៀងជាមួយលោក ហួ ឡាវី។ ហើយក្នុងវីដេអូនោះ គេបានឮពីសម្លេងវីរៈសិល្បករជើងចាស់លោក ហួ ឡាវី កំពុងថតសម្លេង ស្ដាប់ទៅពិតជាពីរោះ និងប្លែកអារម្មណ៍តែម្ដង។ មួយវិញទៀត ក្រោយហ្វេនឃើញវីដេអូនេះរួច ម្នាក់ៗបន់តែឲ្យឆាប់ដល់ថ្ងៃចេញបទចម្រៀងមួយនេះនោះទេ៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]