ភ្នំពេញ៖ កាលពីថ្មីៗនេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសអំពីមូលហេតុនៃការស្លាប់ ម្តាយរបស់តារាចម្រៀង វី ឌីណែត ដែលមានអាយុ៦២ឆ្នាំ ក្រោយពីបញ្ជូនទៅបន្ទប់សង្គោះបន្ទាន់បានប្រហែលជាពីរថ្ងៃប៉ុណ្ណោះ។
ដោយឡែក ប្រហែលជាប៉ុន្មាននាទីមុននេះ ក្រសួងសុខាភិបាលបានប្រកាសអំពីការស្លាប់របស់ម្តាយ វី ឌីណែត ដោយសារតែជំងឺកូវីដ១៩នេះ បានចូលវៃលុកសួត ធ្វើឲ្យសួតអ្នកជំងឺរលាកខ្លាំងនិង ស្ទះសរសៃឈាមបេះដូង ក្រៅពីនេះទៀត គាត់ក៏មានជំងឺប្រចាំកាយដូចជា ទឹកនោមផ្អែម លើសឈាមនិង ធាត់ខ្លាំងផងដែរ។ យ៉ាងណាមិញ ក្រុមគ្រូពេទ្យបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ជួយដោយអស់លទ្ធភាពហើយ នៅតែមិនអាចជួយសង្គោះគាត់បាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រសួងសុខាភិបាល ក៏បានចូលរួមសម្តែងនូវការសោកស្តាយជាអនេក ជាមួយនឹងមរណៈទុក្ខយ៉ាងក្រៀមក្រមជាទីបំផុតជាមួយក្រុមគ្រួសារសព។
គួររម្លឹកដែរថា ម្តាយ វី ឌីណែត គឺជាជនរងគ្រោះទីពីរដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]