រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយពេល ត្រូវរកឃើញឆ្លងជំងឺកូវីដ១៩ លើតារាចម្រៀងស្រី វី ឌីណែត រួចមកភរិយា លោកគ្រូ ហួ ឡាវី ជាម្តាយរបស់តារាចម្រៀងខាងលើ ក៏ត្រូវរកឃើញឆ្លងជំងឺនេះដែរ។ តែ ដោយសារតែ ភរិយាលោកគ្រូ មានជំងឺប្រចាំកាយស្រាប់ផង ទើបធ្វើឲ្យវីរុសនេះ បានវាយលុកសួតយ៉ាងខ្លាំង ដែលត្រូវបានដឹងថា បន្ទាប់ពីរកឃើញឆ្លងមក ត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ ក៏ត្រូវទទួលមរណភាព។
គួរបញ្ជាក់ថា ខ្លោចផ្សាជាងគេនោះ គឺសូម្បីតែកូន និងស្វាមីក៏មិនបានជូនដំណើរចុងក្រោយ របស់ភរិយានិង អ្នកម្តាយដែរ បានត្រឹមតែ ចាំទទួលធាតុពីគ្រូពេទ្យជំនាញតែប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រសិនបើយើងងាកទៅមើល លោកគ្រូវិញ ខណៈពេល ក្រុមគ្រួសារកំពុងមានសុភមង្គល តែនៅសុទ្ធ ត្រឹមមួយពព្រិចភ្នែក បែរជាត្រូវបាត់បង់ភរិយាជាទីស្រលាញ់ មិនតែប៉ុណ្ណោះ មិនបានជួបមុខចុងក្រោយថែមទៀតនោះ ពិតជាធ្វើឲ្យលោកគ្រូ ស្ទើរទទួលយកមិនបាន ក៏ដោយសារតែ កូនស្រីរបស់លោកគ្រូ វី លីដា ជាបងស្រី វី ឌីណែត បានបង្ហោះរូបភាពសែនខ្លោចចិត្ត ដែលភ្ជាប់មកជាមួយសារចាក់ដោតបេះដូងថា ៖
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]