ភ្នំពេញ៖ ពិធីការីនីឆ្នើមកញ្ញា រ៉េត សារីតា ក្រោយគ្រងមកុដបវរកញ្ញាឯកចក្រវាឡកម្ពុជាឆ្នាំ ២០២០រួចមក តារាស្រីរូបនេះ កាន់តែធ្វើឲ្យហ្វេនជាច្រើនគាំទ្រនាងកាន់តែខ្លាំង ខណៈនាងតែងតែបង្ហាញពីភាពរឹងមាំ និងភាពជឿជាក់របស់នាង។ បើក្រឡេកទៅមើលរូបសម្ផស្សវិញ ឃើញថាតារារូបនេះ រឹតតែមានរូបសម្រស់ស្រស់ស្អាតជាងមុន ជាពិសេស ការរៀបចំខ្លួនរបស់នាងកាន់តែឆើតឆាយ ប្លែកសាកសមជាបវរកញ្ញាតែម្ដង។ 

លើសពីនេះទៅទៀត គ្រប់រូបភាពនីមួយៗរបស់កញ្ញា រ៉េត សារីតា ពិតជាធ្វើឲ្យអ្នកគាំទ្រគ្រប់រូប លង់នឹងសម្រស់ដ៏ផូរផង់របស់នាងគ្រប់គ្នាទៀតផង។ មិនតែប៉ុណ្ណោះ បន្ទាប់ពីក្លាយជាម្ចាស់ជ័យលាភីបវរកញ្ញា ចក្រវាឡកម្ពុជាឆ្នាំ ២០២០ គេឃើញតារារូបនេះកាន់តែមានភាពមមាញឹកជាមួយការងារច្រើនជាងមុនគួរឲ្យកត់សម្គាល់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ប្រិយមិត្តធា្លប់តែឃើញ កញ្ញា រ៉េត សារីត គ្រងនូវឈុតសម័យ មានការច្នៃឡើងយ៉ាងល្អឥតខ្ចោះនោះ ថ្មីៗនេះ នាងបានស្លៀកនូវឈុតប៊ីគី បង្ហាញពីរូបរាង និងដងខ្លួនតូចច្រឡឹងរបស់នាង មើលទៅពិតជាទាក់ទញខ្លាំង។ ម្យ៉ាងវិញទៀត ដងខ្លួនរបស់នាងពិតជាស្រឡូន ខណៈស្លៀកឈុតប៊ីគីនីមួយនេះ ហើយអ្វីដែលកាន់តែចាប់អារម្មណ៍នោះ ចង្កេះរបស់នាងពិតជាតូចខ្លាំង ចំណែកស្បែកក៏ភ្លឺថ្លា គ្មានស្នាមសូម្បីតែបន្តិច៕

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត សារីតា