ភ្នំពេញ៖ គិតមកដល់ពេលនេះ បទ «ឆ្នេរអនុស្សារ» របស់តារាចម្រៀង លោក ដួង វីរៈសិទ្ធ ឃើញថាមានអ្នកទស្សនាដល់ជាង1M (១លានដង) ហើយ ខណៈដែលបទចម្រៀងនេះ ទើបតែបង្ហោះមិនទាន់បាន១ខែផង។

នេះគឺជាជោគជ័យមួយរបស់លោកនៅផលិតកម្មរាម ខណៈដែលបទចម្រៀងមួយនេះ ឃើញថាមានអ្នកយកទៅបង្ហោះលើ Tik Tok និងបង្ហោះនៅលើយូធូបផ្សេងៗកាន់តែច្រើន។ នេះគ្រាន់តែជាបទចម្រៀងបើកឆាករបស់លោកតែប៉ុណ្ណោះ ដោយក្នុងពេលបន្តបន្ទាប់ ផលិតកម្មរាម ក៏នឹងត្រៀមបញ្ចេញបទចម្រៀងល្អៗជូនដល់តារាចម្រៀងរូបនេះផងដែរ ដើម្បីប្រទាញយកការគាំទ្រ។
លោក ដួង វីរៈសិទ្ធ ត្រូវបានគេរំពឹងថា នឹងមានសន្ទុះនៅក្នងសិល្បៈ តាមរយៈឱកាសបានក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មរាម ខណៈដែលលោកក៏ត្រូវគេដឹងថា នឹងត្រៀមចាប់ដៃជាមួយតារាចម្រៀង មាស សុខសោភា ដើម្បីធ្វើឲ្យកក្រើកស្នាដៃសិល្បៈក្នុងពេលខាងមុខ។ អ្វីដែលសំខាន់ គឺបទ «ឆ្នេរអនុស្សារ» របស់លោក នៅតែស្ដាប់ទៅពីរោះ អន្លង់អន្លោច និង ត្រូវបានគេសរសើរថា កាន់តែស្ដាប់កាន់តែមានរសនិយមមួយទាក់ទាញអារម្មណ៍មិនចេះជិនណាយ បើទោះជាស្ដាប់ច្រើនដង៕
ចង់ជ្រាបកាន់តែច្បាស់ ថាបទ «ឆ្នេរអនុស្សារ» ពីរោះយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]