ភ្នំពេញ៖  កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមគណនីជាផ្លូវការរបស់តារាចម្រៀងចាស់វស្សារ អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះរូបថតប៉ុន្មានសន្លឹក កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់មហាជន​ នៃការលេងស្ទីលស្ទាយ៍ថ្មីរបស់តារាស្រីរូបនេះ។

ដោយឡែក ជាមួយឈុតរ៉ូបពណ៌ខ្មៅមួយឈុតនេះ ពិតជាលេចធ្លោខ្លាំង នៃសម្រស់អ្នកម៉ាក់កូនមួយរូបនេះ ជាពិសេសនោះសម្រស់ដែលចាំងពីពន្លឺភ្លើង បានធ្វើអ្នកនាងកាន់តែទាក់ទាញទ្វេរដង អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ ការលេងម៉ូតរ៉ូបខ្សែរតូច បង្ហាញល្វែងខាងលើស្ទើរតែស្រុង ​បានបញ្ចេញសាច់សឡើងខ្ចីម៉ងខៃ ពិតជាមិនសរសើរមិនបាន នៃសម្រស់តារាស្រីរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ ក្រោយទស្សនិកជន បានឃើញដូច្នេះ រួចមកពួកគេក៏បានលាត់មាត់សរសើរនូវ សម្រស់តារាចម្រៀងស្រីវ័យ ៣៣ឆ្នាំរូបនេះ ទោះបីវ័យកាន់តែជ្រេ មានកូនហើយក្តី ក៏រូបសម្រស់មិនស្រកស្រុតសូម្បីតែបន្តិច ថែមទាំងលេងខ្លួនជាមួយនឹងស្ទាយ៍បែបប្លែកៗ ជារៀងរាល់ថ្ងៃតែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

ឱក សុគន្ធកញ្ញា 
ឱក សុគន្ធកញ្ញា 
ឱក សុគន្ធកញ្ញា ជាមួយរូបទើបតែបង្ហោះ 
ឱក សុគន្ធកញ្ញា ជាមួយរូបទើបតែបង្ហោះ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា