ភ្នំពេញ: នៅប៉ុន្មានម៉ោងមុននេះបន្តិច យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថាប័នបវរកញ្ញាចក្រវាលកម្ពុជា Miss Universe Cambodia បានចេញជាផ្លូវនៅរូបថត ដែលបវរកញ្ញាឯកចក្រវាលកម្ពុជា រ៉េត សារីតា បានគ្រងជាឈុតតំណាងជាតិក្នុងនាមជាបេក្ខភាព តំណាងជាតិកម្ពុជា ចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រកួតបវរកញ្ញាឯកចក្រវាលពិភពលោក ២០២១ រហូតទទួលបានការគាំទ្រ និងស្ងើចសរសើរជាខ្លាំងពីសំណាក់មហាជន។
យ៉ាងណាមិញ នៅពីក្រោយអត្ថន័យជារួមនៃការជ្រើសរើសនូវឈុតតំណាងជាតិនេះ ស្ថាប័នបវរកញ្ញាចក្រវាលកម្ពុជាបានបង្ហាញយ៉ាងដូច្នេះថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឈុតតំណាងជាតិនេះមានឈ្មោះថា“ ទេពរួបរូម” ដែលកាលពីមុនឥទ្ធិពលជំនឿ សាសនា ពីឥណ្ឌាចូលមកប្រទេសខ្មែរ ប្រជាជនខ្មែរមានជំនឿ និងការគោរព លើដួងព្រលឹង បុព្វបុរស អារ័ក្ស អ្នកតា និងធម្មជាតិជាដើម។ ប៉ុន្ដែក្រោយមកព្រហ្មញ្ញសាសនាក៏បានជ្រៀតចូលក្នុងផ្នត់គំនិតប្រជាជនខ្មែរយ៉ាងខ្លាំង និងមានការគោរពប្រតិបត្តិយ៉ាងច្រើន ដែលមួយផ្នែកមានជំនឿលើព្រះវិស្ណុនិយម ហើយមួយផ្នែកទៀតមានជំនឿលើព្រះសិវៈនិយម។
ដើម្បីជៀសវាងទំនាស់ក្នុងការគោរពក្នុងព្រហ្មញ្ញសាសនាដែលរវាងព្រះសិវៈ និងព្រះវិស្ណុ និងដើម្បីបង្រួបបង្រួមទេវៈទាំងពីរ គេក៏បានបង្កើតទេវៈមួយអង្គដែលហៅថា ព្រះហរិហរៈ (ហរិតំណាងវិស្ណុ ហរៈតំណាងសិវៈ)។ ឈុតតែមួយនេះក៏តំណាងឱ្យសាមគ្គីភាព សុខដុមនីយកម្មនិងសន្តិភាព។ រចនាបថសិល្បៈនៃសំលៀកបំពាក់នេះដើមឡើយត្រូវបានគេយកចេញពីគំនិតចម្លាក់បុរាណខ្មែរ។ យើងមានមោទនភាពក្នុងការបង្ហាញឈុត “ទេពរួបរួម” ដែលជាឈុតតំណាងជាតិនៅក្នុងបវរកញ្ញាចក្រវាលសម្រាប់ព្រះរាជាណាចក្រអច្ឆរិយៈ។
សូមរំលឹកផងដែរថា កញ្ញា រ៉េត សារីតា នឹងត្រូវចូលរួមជាបេក្ខភាពតំណាងជាតិកម្ពុជា ចូលរួមប្រកួតប្រជែងកម្មវិធី Miss Universe ២០២១ នៅឯរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ខណ:ការប្រកួតនឹងត្រូវចាប់ផ្តើមឡើងនៅថ្ងៃចន្ទ ទី១៧ ខែ ឧសភា ឆ្នាំ២០២១ ខាងមុខនេះ៕
ចង់ដឹងថាតើ កញ្ញារ៉េត សារីតា គ្រងនៅឈុតតំណាងជាតិស្រស់ស្អាតកម្រិតណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]