ភ្នំពេញ៖ ថ្វីបើទីក្រុងភ្នំពេញមានការបិទខ្ទប់មិនឲ្យចេញចរាចរណ៍ តែសម្រាប់អ្នកនាង មាស សុខសោភា ហាក់ដូចមិននៅស្ងៀមស្ងាត់ នៅក្នុងវិស័យចម្រៀងនោះទេ។ ក្រោយផ្ទុះការគាំទ្រជាមួយនឹងការសម្ដែងភាពយន្តបុរាណ ក្នុងបទ «ត្រលប់» ដែលមានគុណភាពច្បាស់ត្រជាក់ភ្នែក ដែលជាខ្សែភាពយន្តខ្នាតខ្លី រឿង «ត្រលប់» វគ្គ១ វគ្គ២រួចមក តារាចម្រៀងកំពូលមួយនេះ បានបញ្ចេញបទចម្រៀងជាបន្តបន្ទាប់ ទាំងបទញាក់សម្រាប់ចូលឆ្នាំប្រពៃណីជាតិ និងទាំងបទមនោសញ្ចេតនាផងដែរ។

ប៉ុន្តែគេមានការកត់សម្គាល់ថា ក្នុងរយៈពេលថ្មីៗ អ្នកនាងបានធ្វើឲ្យមានការចាប់អារម្មណ៍កាន់តែខ្លាំង និងលាន់មាត់សរសើរមិនដាច់ពីមាត់តែម្ដងពីហ្វេនៗ នៅពេលអ្នកនាងចេញបទទី២ នៅផលិតកម្មរាម និងទើបច្រៀងបទរបស់តារាចម្រៀង លោក ដួង វីរៈសិទ្ធ ដែលស្ដាប់ទៅពីរោះប្លែក។ ហ្វេនៗដែលបានស្ដាប់បទអ្នកនាង ថែមទាំងលាន់មាត់ថា «ពីរោះខ្លាំងណាស់Idolសំណព្វចិត្ត» , «View ឡើងលឿនសាហាវ សង្ឃឹម1បទហ្នឹងជួយអោយគាត់ល្បីខ្លាំង» ។ល។
ការលើកឡើងរបស់ហ្វេនៗនេះ គឺស្របពេលបទដែល បទម្ចាស់ដើម របស់តារាចម្រៀងដ៏មានទេពកោសល្យ លោក ដួង វិរៈសិទ្ធ បានហក់ចូលចំនួនអ្នកទស្សនដល់ទៅ១លានជាង ត្រឹមរយៈពេលតែរយៈពេលខ្លី។ ម្នាក់ៗបន្តថា អ្នកនាង មាស សុខសោភា ពេលច្រៀងបទ «ឆ្នេរអនុស្សារ» គឺពីរោះជារបៀបមនុស្សស្រី ដែលស្ដាប់ហើយពីរោះរណ្ដំ តាមស្តាយ៍របៀបរបស់អ្នកនាងតែម្ដង។

គួរបញ្ជាក់ផងដែរថា បទ «ឆ្នេរអនុស្សារ» បានចេញផ្សាយពញ្ញាក់អារម្មណ៍ហ្វេន ដោយមិនបានប្រាប់មុននោះទេ កាលពីថ្ងៃទី១៣ ខែមេសា ២០២១ កន្លងទៅថ្មីៗនេះ ហើយទាញបានអ្នកស្ដាប់ដល់ទៅ១០ម៉ឺនដងជាង អ្នក Like ដល់ទៅ៧ពាន់អ្នក ក្នុងយូធូបផ្លូវការរបស់ផលិតកម្ម។
ដោយឡែកសម្រាប់ អ្នកនាង មាស សុខសោភា ដែលទើបផ្លាស់ប្ដូរមកទ្រនំថ្មី គឺនៅតែទទួលការគាំទ្រខ្ពស់ ជាមួយនឹងទស្សនីយភាពស្នាដៃប្លែកៗ កាលពីដើមឆ្នាំ២០២១នេះ។ ដោយកាលនោះ មានការភ្ញាក់ផ្អើលជាខ្លាំង ពេលដែលនាងប្រកាសក្លាយជា តារាចម្រៀងក្នុងផលិតកម្មយក្សមួយ គឺ រាម ។
បន្ទាប់ពីមានការគាំទ្រខ្លាំងក្នុងបទចម្រៀង «ម្ដងទៀត» មុនចូលផលិតកម្មថ្មីៗនេះ អ្នកនាង មាស សុខសោភា បានបញ្ចេញបទចម្រៀងចំនួន ៤បទនៅក្នុងផលិតកម្ម ទ្រនំថ្មីរបស់ខ្លួន អមជាមួយភាពយន្តខ្នាតខ្លីចំនួនពីវគ្គ ដោយក្នុងនោះមាន បទ «ត្រលប់», បទ «មនុស្សចុងក្រោយ», បទ «ម្ហូបខ្មែរ» និងបទ «ឆ្នេរអនុស្សារ» ចុងក្រោយគេបង្អស់៕
ចង់ជ្រាបកាន់តែច្បាស់ថា បទ «ឆ្នេរអនុស្សារ» ដែលទើបចេញក្នុងពេលថ្មីៗនេះពីរោះយ៉ាងណានោះ តោះ! រីករាយស្តាប់កម្សាន្តជាមួយវីដេអូខាងក្រោមទាំងអស់គ្នា៖




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]